​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្តល់​ជាង២​០​លាន​ដុល្លារ​ ​ធានាជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​អះអាង​ ​នៅ​ថ្ងៃ​ទី​១​៧​ ​វិច្ឆិកា​ ​២​០​២​០​នេះ​ថា​ ​ខ្លួន​បាន​ត្រៀម​កញ្ចប់​ថវិកា​រ​២​០​.​៣​លាន​ដុល្លារ​អាមេរិក​ ​ជួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ដែល​ជា​សមាជិក​របស់​ ​A​D​B ​ទទួល​បាន​វ៉ា​ក​សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​បង្កើត​ប្រព័ន្ធ​ដែល​អាចឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​ស្មើភាព​និង​ប្រកបដោយ​ប្រសិទ្ធិភាព​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​។​

​ផ្អែក​តាម​ប្រភព​ ​ធនាគារ​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេស​ហ្វីលីពីន​មួយ​នេះ​បញ្ជាក់​ថា​ ​មូលនិធិ​នឹង​ជួយ​សមាជិក​របស់​ខ្លួន​ព​អង្រឹង​ដំណើរការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​គ្រប់គ្រង​ការ​ឆ្លង​ ​ការ​ផ្គត់ផ្គង់​និង​ជំនាញ​បុគ្គលិក​សុខាភិបាល​ ​ជាដើម​។​

​សូម​រម្លឹក​ថា​ ​A​D​B ​បាន​អនុម័ត​កញ្ចប់​ថវិកា​រ​២​០​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កាលពី​ខែ​មេសា​ ​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជា​សមាជិក​ ​ឆ្លើយតបនឹង​ជំងឺ​កូ​វី​ដ​១​៩​ ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner