​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្លាប់​ស្នើសុំ​ជម្រើស​បើក​ការវាយប្រហារ​ទីតាំង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់ ​តែ​ត្រូវ​លុបចោល​វិញ​ក្រោយ​មានការ​ប្រឹក្សា​ពី​ហា​និ​ភ័យ​នៃ​ជម្លោះ

​អាមេរិក​៖​ ​កាលពី​ស​ប្តាហ៍​មុន​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្លាប់​បាន​ស្នើសុំ​ជម្រើស​អោយ​មាន​ការវាយប្រហារ​ទីតាំង​នុយ​ក្លេអ៊ែ​រ​សំខាន់​ៗ​ ​របស់​ប្រទេស​អ៊ី​រ៉​ង់ ​ប៉ុន្តែ​មន្ត្រី​របស់​លោក​មិន​គាំទ្រ​ ​នេះ​បើ​តាម​ប្រភព​ពី​ម​ន្រ្តី​អាមេរិក​មួយ​រូប​ ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ​ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ម​ន្រ្តី​អាមេរិក​រូប​នេះ​បាន​បង្ហើប​អោយ​ដឹង​ទៀត​ថា​ ​ទីប្រឹក្សា​លោក​ ​ត្រាំ​ ​បាន​បញ្ចុះបញ្ចូល​មិន​ឲ្យ​បើក​ការវាយប្រហារ​លើ​អ៊ី​រ៉​ង់ ​ដោយសារតែ​ហា​និ​ភ័យ​នៃ​ជម្លោះ​ ​អាច​រាលដាល​កាន់តែ​ធំ​ ​។​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ស្នើសុំ​ជម្រើស​នៃ​ការវាយប្រហារ​ ​ហើយ​ក្រុម​មន្ត្រី​បាន​បង្ហាញ​សេ​ណារី​យ៉ូ​នានា​ ​ប៉ុន្តែ​នៅទីបំផុត​លោក​ ​ត្រាំ​ ​ក៏បាន​លុបចោល​ការ​សម្រេច​ចិត្ត​វិញ​ ​។​ ​យ៉ាងណាមិញ​ ​សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អ្វី​ឡើយ​លើ​បញ្ហា​នេះ​ ​។​


​សូម​បញ្ជាក់​ថា​ ​បើ​តាម​ម​ន្រ្តី​អាមេរិក​ខាងលើ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ស្នើសុំ​ជម្រើស​នេះ​ ​អំឡុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន​ ​ជាមួយនឹង​ជំនួយ​ការ​សន្តិសុខ​កំពូល​ៗ​ ​រួម​មាន​អនុ​ប្រធានាធិបតី​លោក​ ​ម៉ៃ​ ភែ​ន​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការពារ​ជាតិ​លោក​ គ្រីស្តូហ្វឺ មៀ​ល​ឡឺ ​និង​លោក​ឧត្តមសេនីយ៍​ ​ម៉ាក​ ​មី​ល្លេ​យ​ ​អគ្គសេនាធិការ​ចម្រុះ​នៃ​កងទ័ព​អាមេរិក​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner