​ប្រធាន​អង្គការ​ ​WHO​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ជុំវិញ​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​ខណៈ​មាន​ភាព​វិជ្ជមាន​អំពី​វ៉ាក់សាំង

អាមេរិក​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេត្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​លើកទឹកចិត្ត​ ​ជុំវិញ​លទ្ធផល​បឋម​នៃ​ការ​ធ្វើ​តេ​ស្ត​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ប៉ុន្តែ​លោក​ក៏​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​អំពី​ការ​កើន​ឡើងក​រ​ណី​ឆ្លង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ​លោក​ ថេត្រូ​ស​ ​បាន​បញ្ជាក់​ថា​ ​យើង​នៅតែ​បន្ត​ទទួល​បាន​ព័ត៌មាន​លើកទឹកចិត្ត​ ​អំពី​លទ្ធផល​បឋម​នៃ​ការ​តេ​ស្ត​សាកល្បង​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​ ​លោក​បន្ត​ថា​ ​យើង​នៅតែ​មាន​សុទិដ្ឋិនិយម​ ​ដោយ​ក្ដី​ប្រុងប្រយ័ត្ន​បំផុត​ ​អំពី​សក្តានុពល​នៃ​ឧបករណ៍​ថ្មី​ដ៏​សំខាន់​មួយ​នេះ​ ​ដើម្បី​ចាប់ផ្តើម​បញ្ចេញ​ឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ ​ប៉ុន្តែ​វា​មិនមែន​ជា​ពេលវេលា​ ​ដែល​យើង​គួរតែ​ពេញចិត្ត​នោះ​ទេ​ ​។​


​ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ថេត្រូ​ស​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ពិភពលោក​​​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​យកឈ្នះ​លើ​ជំងឺ​ ​CO​V​I​D​-19 ​បន្ទាប់ពី​បេក្ខភាព​ទីពីរ​នៃ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​រី​វុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​រហូតដល់​៩​៤​.​៥​% ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner