បន្ទាបពីជំនន់ទឹកភ្លៀង បានស្រកចុះ​អស់​ប្រជា​កសិករ ក្នុងខេត្តសៀមរាប ធ្វើការ​ប្រមូលផល​ស្រូវរដូវវស្សា ដោយក្នុងនោះមួយចំនួន​រងការ​ខូចខាត នឹងមួយចំនួនទៀតក៏ទទួលបាន​ផល​ល្អផងដែរ

អត្ថបទដោយ៖
ជា សេឌី

ដោយស្ថានភាពការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះ​ជំនន់ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការលិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវ​មួយ​ចំនួនទៀតក៏ទទួលបានផលល្អផងដែរ ។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថា ដោយសារអំណោយផល​ពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវ ធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ធ្វើបានចំនួនសរុប ១៨៩ពាន់៣០០ហិចតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិចតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិចតា     ស្រូវកណ្តាលចំនួន១០៥ពាន់៤៦០ហិចតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ចំនួន៣៥ពាន់៥៦០ហិចតា (ស្ទូង១៦៥ហិចតា) និងស្រូវឡើងទឹក ៦ពាន់៣៥០ហិចតា ។

លោកបានឲ្យដឹងទៀតថា ចំពោះការងារ បង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២០.២០២១ បានធ្វើការភ្ជួររាស់​បានសរុប ៤ពាន់៨៧៥ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្ត ចំនួន៤ពាន់៩៧៥ហិចតា ដោយធ្វើបានសរុប ៣ពាន់៦០០ហិចតា ស្មើនឹង១៥,៩៤%នៃផែនការ២២ពាន់ ៥៨៥ហិចតា ក្នុងនោះមានស្រូវប្រដេញទឹកចំនួន ៣ពាន់១៣៥ហិចតា និង ប្រាំងរនាម ចំនួន ៤៦៥ហិចតា។ ចំពោះ ដំណាំស្រូវសាវប្បកម្ម ធ្វើបាន​សរុប១៨៧ហិចតា ក្នុងនោះពោត៥៥ហិចតា បន្លែគ្រប់មុខ១៣២ហិចតា និង ដំណាំឧស្សាហកម្មរយៈពេលខ្លី ធ្វើបានសរុប២៥៥ហិចតា ក្នុងនោះដំឡូងមី២៥២ហិចតា អំពៅ ៣ហិចតា ។

 ក្នុងនោះដែរ លោកក៏បានឲ្យដឹងអំពី តម្លៃកសិផល .ស្រូវសែនក្រអូប(សើម) តម្លៃ១ ១០០ទៅ       ១ ១៥០រៀលក្នុង១គីឡូក្រាម ,ស្រូវចំរុះ(សើម) តម្លៃ៨៥០ទៅ៩៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីសើម ២៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីស្ងួត៦៤០រៀលក្នុង១គីឡូក្រាម  ៕

                                                                                 ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner