Jeff Bezos ផ្តល់ជំនួយជិត 800 លានដុល្លារសម្រាប់កិច្ចការងារជួយបរិស្ថាន

បរទេស ៖ CNN នៅថ្ងៃអង្គារនេះបានសរសេរថាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសកាលពីថ្ងៃម្សិលមិញនូវប្រាក់ឧបត្ថម្ភគាំទ្រប្រមាណជា 791 លានដុល្លារទៅដល់អង្គភាពចំនួន 16 ដែលមានបេសកកម្មសំខាន់សម្រាប់កិច្ចការងារជួយការពារបរិស្ថានពិភពលោក។

មូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេមើលឃើញថាវាជាផ្នែកមួយនៃការសន្យារបស់លោក Bezos កន្លងមកជាកញ្ចប់ប្រាក់រហូតទៅដល់ 10 ពាន់លានដុល្លារក្នុងការគាំទ្រពីក្រោយនូវសកម្មភាពការពារបរិស្ថាននិងប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុលើផែនដី។

សរសេរនៅលើគណនេយ្យ Instagram របស់ខ្លួនលោក Bezos បាននិយាយថា៖ខ្ញុំបានចំណាយពេលជាច្រើនខែមកហើយជាមួយនឹងក្រុមមនុស្សដ៏ឆ្លាតវ៉ៃទាំងនោះ។ពួកគេបានប្រើប្រាស់ជីវិតរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុនៅលើភពផែនដីរបស់យើង។ខ្ញុំមានមោទនភាពណាស់ចំពោះការងាររបស់ពួកគេហើយដូច្នេះខ្ញុំនឹងជួយពួកគេដើម្បីសម្រេចផែនការ។

គួរឲ្យដឹងដែរថា ដំណឹងដ៏ធំមួយនេះបានធ្វើឡើងនៅក្រោយតែមួយឆ្នាំប៉ុណ្ណោះដែល Amazon ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តឲ្យបាន 100 ភាគរយក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញទាំងអស់នៅត្រឹមឆ្នាំ2025 និងគ្មានផ្សែងកាបូននៅត្រឹមឆ្នាំ2040។មកដល់ពេលនេះផងដែរ Amazon បានចាយលុយរាប់លានដុល្លារមកហើយទិញយកឧបករណ៍ដឹកជញ្ជូនទំនិញដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន 100 000 គ្រឿងនិងព្រមទាំងបានចាយលុយអស់ 100 លានដុល្លារទៅលើគម្រោងដាំដើមឈើឡើងវិញជាច្រើនផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner