គ្រឿងញៀនជាង៣គីឡូក្រាម និងជនសង្សស័យ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃសទី១៤វិច្ឆិកាឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣ពាន់១៤៩ក្រាម៣មីលីក្រាម ។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner