អាជ្ញាធរក្រុងក្រចេះ ប្រគល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុចំនួន៨៦៦ប័ណ្ណ ស្មើនឹង៤៩៨គ្រួសារដល់ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់
អាជ្ញាធរក្រុងក្រចេះ ប្រគល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុចំនួន៨៦៦ ប័ណ្ណ ស្មើនឹង៤៩៨គ្រួសារជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់កោះទ្រង់ កាលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នឹងលោក សេក ប៊ុនហេង អភិបាលក្រុងចូលរួមនឹងដែរ។
លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី បានអោយដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងប័ណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្តសម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី ។
លោក អភិបាលរងក៍បានធ្វើការកោត សរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរក្រុង-សង្កាត់ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធិភាព ឈានដល់ការចែកប័ណ្ណ ការទទួលបានប័ណ្ណនាពេលនេះ ដើម្បីសរបញ្ជាក់ពីការបញ្ចប់នូវទំនាស់ដីធ្លី ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់ ។
លោកអភិបាលរងមានប្រសាសន៍ថា ៖ ប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជារ ៖ – ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់របស់យើង -ត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ -ធានានូវសិទ្ឋរបស់យើងក្នុងការធ្វើជាម្ចាស់ -អាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន – ជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី – ធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ៕ ម៉េង គាង



