សភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា(JCI)រួមនិង សហព័ន្ធស្រូវអង្ករកម្ពុជា និង បន្តចែកនូវពូជបន្លែ”កញ្ចប់១ ក្តីស្រឡាញ់១” តាមរយៈកម្មវិធីនៃគម្រោង(គ្រាប់ពូជដើម្បីជីវិត) ដល់ស្រុកចំនួន ០២ទៀតក្នុង ខេត្តបាត់ដំបង

នៅក្នុងឱកាសផ្តល់នូវពូជបន្លែ ជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកន្លងមកនិងមានជីវភាពក្រីក្រជួបការលំបាក ក្នុងស្រុកបាណន៎ ខេត្តបាត់ដំបង ចំនួន ១៨១គ្រួសារ ថ្មីៗកន្លងទៅនេះ លោកឧកញ៉ា ឡេង សុខគា ជាប្រធានផ្លាស់វេន នៃសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២០ បានថ្លែងថា៖តាមរយៈកម្មវិធី នៃគម្រោង “កញ្ចប់មួយ ក្តីស្រឡាញ់មួយ” និងជា(គ្រាប់ពូជដើម្បីជីវិត)ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅទីនេះ ឲ្យបានយកទៅដាំដុះដើម្បីធ្វើការស្ដារនូវជីវភាពគ្រួសាររបស់ខ្លួនឡើងវិញក្រោយពីទឹកជំនន់បានស្រកចុះហើយនោះ។

      តាមរយៈនៃកម្មវិធីក្រុមការងាររបស់ខ្លួន នៅក្នុងខេត្តបាត់ដំបង រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ខែវិច្ឆិកានេះ”JCI”បានរៀបចំចែកនូវពូជបន្លែដល់ស្រុកទាំង៤ក្នុងខេត្ត សរុបចំនួន១.៣៣១គ្រួសារ ក្នុងនោះមាន ស្រុកគាស់ក្រឡ, ស្រុកបាណន់,ស្រុករតនៈមណ្ឌល និងស្រុកសំឡូត។ដោយឡែកនៅក្នុងស្រុកបាណន់ មានចំនួន ១៨១ គ្រួសារ។

      លោកឧកញ៉ាប្រធានផ្លាស់វេន”JCI” បានបន្ថែមថា៖កន្លងមកនេះសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានរួមចំណែកមួយរាជរដ្ឋាភិបាល និងអាជ្ញាធរនៅតាមបណ្តាខេត្តនានាក្នុងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្ងឺឆ្លងកូវីដ19កន្លងមក និងថ្មីៗនេះ បានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗជាច្រើនគ្រួសារ តាមរយៈការផ្តល់នូវពូជបន្លែ ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រនិងកំពុងតែជួបនូវការលំបាកបានធ្វើការដាំដុះដើម្បីស្តារនូវជីវភាពប្រចាំថ្ងៃរបស់ខ្លួនឡើងវិញ។

      ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរនិងអរគុណចំពោះលោកឧកញ៉ាប្រធានJCI និងលោកឧកញ៉ាតំណាងសហព័ន្ធស្រូវអង្ករ ដែលបានរៀបចំឲ្យមានកម្មវិធី នៃគម្រោង”កញ្ចប់១ ក្តីស្រឡាញ់១”និងជា(គ្រាប់ពូជដើម្បីជីវិត) តាមរយៈការផ្តល់នូវពូជបន្លែច្រើនមុខជួយដល់បងប្អូនដែលទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់បងកន្លងមកនេះ។ ដើម្បីឲ្យបងប្អូនបានយកទៅដាំដុះ ក្នុងការស្តារនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនឡើងវិញ។

      ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង អ៊ុយ សុធាវី ក៏បានធ្វើការដាស់តឿននិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានគ្រាប់ពូជបន្លែដែល សភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានផ្តល់ជូនថ្ងៃនេះ សូមនាំគ្នាយកគ្រប់ពូជបន្លែទាំងនេះទៅដាំដុះឲ្យបានគ្រប់ៗគ្នា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ថែមទាំងជួយកាត់បន្ថយបាននូវការលំបាករបស់បងប្អូន បានមួយកម្រិតថែមទៀតផង៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner