រកឃើញងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាមនៅខេត្តស្វាយរៀង
ងៀតបបែលនិងពពុះសណ្តែក មានសារធាតុគីមីហាមឃាត់១៤គីឡូក្រាមត្រូវបានគេរកឃើញដាក់លក់ក្នុង ទីផ្សារ ប្រសូត្រ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង។ សារធាតុគីមី Borax ត្រូវបានឈ្មួញខិល ខូចប្រើជាសារធាតុបន្ថែម ដើម្បីរក្សាផលិត ផលម្ហូប អាហារអោយបានយូរ។ សារធាតុគីមី Borax នេះ បើទទួល ទានក្នុងបរិមាណច្រើន នឹងអាចប៉ះពាល់ ដល់ក្រពះ, ពោះវៀន, ថ្លើម, តម្រងនោម, និងខួរក្បាល, និង អាចនាំទៅ ដល់ការស្លាប់ថែមទៀត។ មន្ត្រីជំនាញបានអោយដឹងថា ងៀតបបែលចំនួន ៩គីឡូក្រាម និងពពុះសណ្តែកចំនួន ៥គីឡូក្រាមដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នេះត្រូវបានគេរកឃើញនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ ដើម្បីទុកកម្ទេចចោលដើម្បីចៀសវាងការបង្កផលប៉ះ ពាល់ដល់សុខភាពប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីខែមិថុនា បានថ្លែងអំពាវនាវដាស់ តឿនប្រជាពលរដ្ឋក្នុងការប្រុងប្រយ័ត្នលើចំណីអាហារដែលមានលាយសារធាតុគីមីពុលបង្កគ្រោះថ្នាក់ដល់សុខភាព។ សេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោកបានអោយដឹងថាអាហារដែលគ្មានសុវត្ថិភាព បានបង្កការ គំរាមកំហែងដល់ជីវិតមនុស្សជាច្រើនលើពិភពលោក។ ជារៀងរាល់ឆ្នាំ ការទទួលទានអាហារគ្មានសុវត្ថិភាព បាន ធ្វើអោយកុមារ២២០លាននាក់បានកើតជម្ងឺរាគនិងក្នុងនោះ កុមារ៩ម៉ឺន៦ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ៕