រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា លទ្ធផលតេស្ដលើកទី៤របស់លោកគឺអវិជ្ជមានវីរុសកូវីដ-១៩
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន គឺជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្ត្រីក្រសួងមួយចំនួន ដែលបានជួបប្រាស្រ័យផ្ទាល់ក្នុងព្រឹត្តិការណ៏ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០។
នៅរសៀលថ្ងៃ១៨វិច្ឆិកានេះ តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរថា លោក មានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទី៤នាព្រឹកមិញថ្ងៃ១៨វិច្ឆិារបស់លោក គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕