​ទីបំផុត​បេសកកម្ម​របស់​ N​AS​A​ ​និង​ ​Space​X ​ទទួល​បាន​ជោគជ័យ​ ​ក្រោយ​យានអវកាស​ ​Crew​ ​Dragon​ ​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ ​I​SS

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​យានអវកាស​ ​Crew​ ​Dragon​ ​ដែល​មានឈ្មោះ​ថា​ ​រ៉េ​ស៊ី​លៀន​ ​របស់​ក្រុមហ៊ុន​ ​Space​X ​ដែល​ផ្ទុក​អវកាសយានិក​ចំនួន​០​៤​នាក់​បាន​ទទួលជោគជ័យ​ទាំងស្រុង​ ​បន្ទាប់ពី​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ ​I​SS ​។​


​យានអវកាស​ខាងលើ​នេះ​ ​បាន​ចូល​ចត​ដោយស្វ័យប្រវត្តិ​នៅ​ស្ថានីយ​អវកាស​អន្តរ​ជាំ​តិ ​I​SS ​នៅ​ម៉ោង​១​១​៖​០​១​នាទី​យប់​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍ (​ម៉ោង​ក្នុង​តំបន់​) ​ពោល​គឺ​ចំណាយ​រយៈពេល​ជាង​២​៧​ម៉ោង​ ​បន្ទាប់ពី​ហោះ​ឡើង​ចេញពី​មជ្ឈមណ្ឌល​អវកាស​ ​ខេន​ណឺ​ឌី​ ​រដ្ឋ​ផ្លូ​រី​ដា​ ​។​ ​បេសកកម្ម​នេះ​ហៅថា​ ​Crew​-1 ​គឺជា​បេសកកម្ម​ផ្លូវការ​ដំបូង​ ​ក្នុងចំណោម​បេសកកម្ម​រួមគ្នា​សរុប​ចំនួន​០​៦​រវាង​អង្គការ​ N​AS​A​ ​និង​ ​Space​X ​នៅ​ក្រោម​កម្មវិធី​ ​Commercial​ ​Crew​ ​Program​ ​របស់​ N​AS​A​ ​។​


​បើ​តាម​ការ​គ្រោងទុក​នោះ​ ​អវកាសយានិក​ទាំង​០​៤​នាក់​នឹង​ធ្វើ​ការពិសោធន៍​ផ្នែក​វិទ្យា​សា​ស្រ្ត ​និង​ការ​ជួសជុល​ស្ថានីយ​ ​I​SS ​ក្នុង​កំឡុង​បេសកកម្ម​រយៈពេល​០​៦​ខែ​នៅ​ទីនោះ​ ​ហើយនឹង​ត្រឡប់​ចុះ​មក​ផែនដី​វិញ​នៅចន្លោះ​ខែ​មីនា​ ​និង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner