អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់កំណត់ព្រំប្រទល់

កំពង់ឆ្នាំង៖ កិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោក ឈួរ ច័ន្ទឌឿន បន្តថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាប ជូនរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់គោលការណ៍ និងនីតិវិធីរួមសម្រាប់កាសិក្សា ស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋាន ដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូលជាធំ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner