បង្ក្រាប​បាតុកម្ម​មុខ​សភា​ថៃ​ ​របួស​មនុស្ស​យ៉ាងតិច​៥​៥​នាក់​

មនុស្ស​យ៉ាងហោចណាស់​ ​៥​៥​នាក់​បាន​រង​របួស​ ​ក្នុង​ពេល​បង្ក្រាប​បាតុកម្ម​នៅមុខ​សភា​ថៃ​ ​កាល​ពីម្សិលមិញ​ ​ចំ​ពេល​ដែល​សមាជិកសភា​បាន​ប្រជុំ​ចរចា​ ​លើ​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ​ដែល​ពួក​បាតុករ​ទាមទារ​ឲ្យ​ធ្វើ​។​


​មាន​ការចោទប្រកាន់​ថា​ ​នគរបាល​បាន​បាញ់កាំភ្លើង​ចេញ​ទឹក​និង​កាំភ្លើង​គ្រាប់​ជ័រ​ ​ទៅលើ​ហ្វូង​បាតុករ​ ​តែ​នគរបាល​បាន​បដិសេធ​ថា​ ​គេ​មិនបាន​បាញ់កាំភ្លើង​ ​ឬ​គ្រាប់​ជ័រ​ទៅលើ​ហ្វូង​បាតុករ​ទេ​ ​ហើយ​ថា​ ​ពួកគេ​នឹង​ស៊ើប​អង្កេត​ថា​ ​ភាគី​ខាងណា​ជា​អ្នក​បាញ់​នោះ​។​ ​ការ​បង្ក្រាប​លើក​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ការ​បង្ក្រាប​ហិង្សា​ដ៏​អាក្រក់​បំផុត​ ​ចាប់តាំង​ពី​មាន​បាតុកម្ម​ដំបូង​ ​កាលពី​ខែ​កក្កដា​មក​។​


​បាតុកម្ម​ដើរ​ជា​ក្បួន​ព្យុហយាត្រា​របស់​ពួក​យុវជន​ធ្វើឡើង​ ​ស្រប​ពេល​ដែល​សភា​ថៃ​ជួប​ប្រជុំ​ ​២​ថ្ងៃ​ ​សម្រេច​ថា​ ​តើ​នឹង​កែប្រែ​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាងណា​ ​ដោយ​ពួក​បាតុករ​ចោទ​ថា​ ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​គាំទ្រ​ដោយ​យោធា​ ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner