វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២០សាលាពលទាហាន យោធភូមិភាគទី៣ សិក្សាអស់រយះពេល ៤៥ថ្ងៃ ត្រូវបានបិទបញ្ចប់
បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយះពេល ៤៥ ថ្ងៃរួចមក វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២០ ត្រូវបានបិទនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឧត្តមសេនីយ៏ត្រី ទន់ ណម នាយកសាលាពលទាហានទី៣ យោធភូមិភាគទី៣ បានបញ្ជាក់អោយដឹងថា: វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្មដែលបានបញ្ចប់នាពេលនាពេលនេះទទួលបានលទ្ធផល ក្រោយពេលបញ្ចប់វគ្គរួមមាន:និទ្ទេសល្អ និទ្ទេសល្អបង្គួរ និងនិទ្ទេសមធ្យម។វគ្គនេះសិក្សាលើខ្លឹមសារមេរៀនរួមមានបណ្តុះផ្សិតចំបើង និងផ្សិតអំបោះ របៀបចឹញ្ចឹមត្រីអណ្តែង របៀបដាំអំពោះ ដាំស្វាយ វិធីភ្ញាស់ពងមាន់ និងចិញ្ចឹមមាន់ អប់រំចិត្តសាស្ត្រ និងលំហាត់របៀប ។ មានសិក្ខាកាមសរុបចំនួន ១៣៣នាក់ ។
នៅក្នុងឱកាសនោះគណះអធិបតីបានអញ្ជើ្ញញប្រគល់ លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ លិខិតសរសើរ និងវិញ្ញាប័នបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជននានាជាបន្តបន្ទាប់។
នៅក្នុងឱកាសបិទវគ្គនេះ ឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ បានចាត់ទុកថា វគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២០ ដែលបានប្រារព្ធពិធីបិទនាឪកាសនេះ ជាលទ្ធផលប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមការរំពឹងទុក ព្រមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃ ខ ភ ម និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហានយោធភូមិភាគទី៣ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេល ដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕