​ប្រមុខ​ការទូត​អ៊ី​រ៉​ង់​អះអាង​ថា​ ​អ៊ី​រ៉​ង់​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​២​០​១​៥​ពេញលេញ​ ​បើ​សិន​លោក​ ​បៃ​ដិ​ន​ ​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ខ្លួន

​អ៊ី​រ៉​ង់​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អ៊ី​រ៉​ង់​លោក​ ម៉ូ​ហា​ម៉េ​ដ​ ចា​ហ្វា​ដ​ ហ្សា​រី​ហ្វ ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​ឆ្នាំ​២​០​១​៥​យ៉ាង​ពេញលេញ​ ​ប្រសិនបើ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ដក​ទណ្ឌ​ ​កម្ម​ប្រឆាំង​នឹង​ទីក្រុង​តេ​ហេ​រ៉​ង់ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន​រដ្ឋ​អ៊ី​រ៉​ង់ ​នៅ​ថ្ងៃពុធ​នេះ​ ​លោក​ ហ្សា​រី​ហ្វ ​បញ្ជាក់​ថា​ ​ប្រសិនបើ​លោក​ ចូ ​បៃ​ដិ​ន​ ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​របស់​សហរដ្ឋអាមេរិក​… ​យើង​ក៏​ដូចគ្នា​ដែរ​ ​ហើយ​អាច​នឹង​វិលត្រឡប់​ទៅ​រកការ​ប្តេជ្ញា​ចិត្ត​របស់យើង​យ៉ាង​ពេញលេញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ ​ហើយ​បើក​ការ​ច​ចារ​តាមដែល​អាច​ធ្វើ​ទៅ​បានជា​មួយ​ប្រទេស​មហាអំណាច​៥​បូក​១​ ​ដែល​ជា​ភាគី​ហត្ថលេខី​ ​។​ ​ប្រមុខ​ការទូត​អ៊ី​រ៉​ង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ពិភាក្សា​អំពី​វិធី​ដែល​អាច​ធ្វើ​អោយ​សហរដ្ឋអាមេរិក​អាច​ចូលរួម​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​វិញ​ ​លោក​ថា​ ​ស្ថានភាព​នឹង​ល្អ​ប្រសើរ​ឡើងវិញ​ក្នុង​ពេល​ពីរ​ទៅ​បី​ខែក្រោយ​… ​បើ​សិន​លោក​ ​បៃ​ដិ​ន​ ​អាច​ដក​ទណ្ឌកម្ម​ទាំងអស់​ជាមួយនឹង​បទបញ្ជា​ប្រតិបត្តិ​ចំនួន​០​៣​ ​។​


​សូម​បញ្ជាក់​ថា​ ​កន្លងមក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្លាប់​បាន​សន្យា​ថា​ ​នឹង​ចូលរួម​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​២​០​១​៥​វិញ​ ​ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​នៅពេលដែល​លោក​ធ្វើជា​អនុ​ប្រធានាធិបតី​អាមេរិក​ ​ប្រសិនបើ​អ៊ី​រ៉​ង់​នឹង​វិលត្រឡប់​ទៅ​រកការ​អនុលោម​តាមច្បាប់​នោះ​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner