ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក​ ​អាច​បង្កើត​ប្រព័ន្ធ​ភាព​សុំា​ឆ្លើយតប​ភ្លាម​ៗ​ទៅ​នឹង​វី​រុ​ស​នេះ

​ចិន​៖​ ​ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​ចិន​ ​ស៊ី​ណូ​វ៉ា​ក​ ​ហៅឈ្មោះ​ថា​ កូរ៉ូ​ណា​វ៉ា​ក់ ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ការ​ធ្វើ​តេ​ស្ដ​នោះ​ ​អាច​បង្កើត​ប្រព័ន្ធ​ភាព​សុំា​ឆ្លើយតប​ភ្លាម​ៗ​ទៅ​នឹង​មេរោគ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ការ​ចេញផ្សាយ​ពី​ការ​សិក្សាស្រាវជ្រាវ​ថ្មី​ខាងលើ​នេះ​ ​បាន​កើតមាន​ចំ​ពេល​ដែល​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វឺហ្សឺ ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ព្រមទាំង​ក្រុមហ៊ុន​រុស្ស៊ី ​សុទ្ធតែ​អះអាង​រៀងៗខ្លួន​ថា​ ​វ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធ​ភាព​ច្រើនជាង​៩​០​ភាគរយ​ ​ដោយ​ឈ​រលើ​ទិន្នន័យ​បឋម​អំពី​ការ​ធ្វើ​តេ​ស្ដ​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​ដែល​ជា​ជំហាន​ចុងក្រោយ​ ​។​


​បើ​តាម​ក្រុម​អ្នកស្រាវជ្រាវ​ចិន​ ​ការសិក្សា​នៅ​ក្នុង​ការ​ធ្វើ​តេ​ស្ដ​ដំណាក់កាល​ទី​៣​គឺជា​រឿង​សំខាន់​បំផុត​ ​ដើម្បី​កំណត់​ថា​តើ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ ​អាច​នឹង​ការពារ​មនុស្ស​មិន​ឱ្យ​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​បាន​ដែរ​ឬក៏​យ៉ាងណា​ ​ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក​ ​កំពុង​ដំណើរការ​ការ​ធ្វើ​តេ​ស្ដ​វ៉ាក់សាំង​លើ​មនុស្ស​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​នៅ​ឥណ្ឌូណេស៊ី​ ​ប្រេស៊ីល​ ​និង​តួ​ក​គី​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner