ធនាគារកណ្តាលឥណ្ឌូនេស៊ីជួយទិញមូលបត្ររដ្ឋសរុបដល់ទៅ 24.2 ពាន់លានដុល្លារ

បរទេស​៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២១​ខែវិច្ឆិកា​នេះបានសរសេរថា​ ធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ីបានទិញយកមូលបត្ររបស់រដ្ឋាភិបាលដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា24.2ពាន់លានដុល្លារចេញពីទីផ្សារ។ ប្រភពដដែលបានសរសេរទៀតថាការទិញដូរនេះគឺជាផ្នែកមួយនៃការជួយគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាលនិងផែនការងើបឡើងវិញពីវិបត្តិកូវីដ19។

យោងតាមការបញ្ជាក់របស់ប្រធានធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo បានឲ្យដឹងទៀតដែរថា​ ចាប់តាំងពីខែមេសា​ ធនាគារកណ្តាលឥណ្ឌូនេស៊ីបានបញ្ជាទិញយកមូលបត្រប្រមាណជា 5.1 ពាន់លានដុល្លារម្តងហើយ​ បន្ទាប់មកដល់ខែកក្កដាម្តងទៀតធនាគារក៏បានទិញយកមូលបត្ររបស់រដ្ឋប្រមាណជា 19.07 ពាន់លានដុល្លារដែរ។

គួរឲ្យដឹងដែរថា​ រដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាសរុបចំនួន 49,09 ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីស្តារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិកូវីដ19 ហើយជាលទ្ធផលវាបានធ្វើឱ្យឱនភាពថវិកាជាតិឆ្នាំ 2020 កើនឡើងដល់ 6,34 ភាគរយ។

គិតមកត្រឹមថ្ងៃទី9 ខែវិច្ឆិកានេះកញ្ចប់ថវិកាសម្រាប់កម្មវិធីស្តាសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានកើនឡើងដល់ 27.04 ពាន់ដុល្លារបូករួមទាំងការទិញដូរមូលបត្រទាំងពីរលើកនោះផងហើយវាគឺប្រហែលជា 55.1 ភាគរយនៃផែនការថវិកានេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner