កម្ពុជា ទទួលបានសិទ្ធិដឹកនាំការប្រកួតកីឡាគុនខ្មែរ ក្នុងស៊ីហ្គេមនៅវៀតណាម
អត្ថបទដោយ៖
AMS OneMinute
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថា៖ កម្ពុជាពិតជាមានមោទកភាព ដែលបានម្ចាស់ផ្ទះវៀតណាមទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួតកីឡា “គុនខ្មែរ” ឬ “មួយ” ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២១។
នៅក្នុងស៊ីហ្គេមមុនៗ ប្រភេទកីឡានេះ គឺគេឲ្យទៅថៃជាអ្នកគ្រប់គ្រង។ ឥឡូវកម្ពុជាបានតវ៉ាឈ្នះ! “គុនខ្មែរ” ត្រូវខ្មែរជាអ្នកដឹកនាំការប្រកួតទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម៕





ប្រភព៖ Fresh News
📷 One Championship, Wikipedia