ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បានចាប់ផ្តើមដំណើរការហើយ

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ប្រចាំឆ្នាំ២០២០បានចាប់ផ្តើមដំណើរការថ្ងៃទី១ហើយពីថ្ងៃទី១៥  ដល់ថ្ងៃទី១៩ ខែមិថុនា។ យោងតាមមន្ត្រីបច្ចេកទេស សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯក ថ្នាក់ជាតិនេះមានវិញ្ញាសាដាក់ឲ្យប្រកួតចំនួន៧ ខណៈការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានវិញ្ញាសាចំនួន៤ មានវិញ្ញាសាក្រុមបុរស-នារី និងឯកត្តជនយុវជនក្រោម១៥ឆ្នាំ បុរសនារី ដោយប្រើប្រាស់ទីលានប្រកួតចំនួន៤។

ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយចំនួន៦៤នាក់ ក្នុងនោះមានកីឡាករ ៣៩នាក់ និងកីឡាការិនី២៤នាក់មកពីសមាគម-ក្លិបចំនួន៦។ បើតាមការបញ្ជាក់របស់ឯកឧត្តម ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីលាសូហ្វតេន្នីកម្ពុជាថា ព្រឹត្តិការណ៍នេះនឹងជួយពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីឡើង វិញក្រោយពីការសម្រាកអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥ ដល់១៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៩នាក់ មកពីសមាគម ក្លិបកីឡាសូហ្វតិន្នីសចំនួន៦រួមមាន ក្រសួងមហាផ្ទៃ,  អគ្គស្នងការនគរបានជាតិ, ក្រសួងការពារជាតិ, អង្គការមិត្តសម្លាញ់, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner