ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF)

ភ្នំពេញ៖ ឯកឧត្តម អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្រ្តីក្រសួងការបរទេស ចំណាកស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅទីក្រុងប៉ារីស។

កិច្ចប្រជុំលើកទី៣៧ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយស្តីពីប្រធានបទនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ រដ្ឋបាល និងហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអចិន្រ្តៃយ៍ហ្វ្រង់កូហ្វូនី (CPF) ។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា រដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់អង្គការOIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុងជួបប្រទះ ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនឹងកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅប្រទេសទុយនីស៊ី។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner