អភិបាលខេត្តកំពង់ចាមចុះពិនិត្យមើលការស្ថាបនា កសាងច្រាំងទន្លេ ដើម្បីពន្លឿនដំណើរការឲ្យបានមុនរដូវទឹកឡើងចូលមកដល់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម៖ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែង នៅជុំវិញតំបន់ដែលមានការបាក់ស្រុតច្រាំងទន្លេ រួមមានទាំង ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង ទ្រព្យសម្បត្តិរដ្ឋនឹងឯកជនដោយសារ ការបាក់ច្រាំងទន្លេ នាពេលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ទៅលើការសាងសង់សំណង់ខឿនការពារច្រាំងទន្លេពីការបាក់ស្រុក និងជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅដែលបានសិក្សានោះនិងពន្លឿនការសាងសង់ ឲ្យរួចរាល់មុនរដូវទឹកតំឡើងខានមុខនេះផងដែរ។

ជាក់ស្ដែង នាព្រឹក  ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរ ពាក់ព័ន្ធ ចុះពិនិត្យមើលការស្ថាបនា កសាងច្រាំងទន្លេ ចំនួន៤កន្លែងរួមមាន៖
– ចុះពិនិត្យការជួសជុលច្រាំងទន្លេ ប្រវែង២១m ស្ថិតនៅ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
– ចុះពិនិត្យកាការសាងសង់ច្រាំងទន្លេប្រវែង55m ស្ថិតនៅ សង្កាត់កំពងចាម ក្រុងកំពង់ចាម។
– ចុះពិនិត្យកាការសាងសង់ច្រាំងទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រវែង៧០m  ស្ថិតនៅសង្កាត់ កំពង់ចាម ក្រងកំពងចាម។
–  ការសាងសង់ច្រាំងទន្លេប្រវែង៦០m  ស្ថិតនៅឃុំព្រង ស្រុកកោះសូទិន និងបានបន្ត ពិនិត្យកន្លែងផ្សេងៗទៀតដែល មានការស្រុតច្រាំងក្នុង  ស្រុកកោះសូទិន។

ដោយមានការជួយខ្នះខ្នែងចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រុមការងារបស់  មន្ទីរធនធានទឹក បានបូមខ្សាច់យកមកដាក់ក្នុង បាវខ្នាតយក្ស តម្រៀប នៅ កន្លែង ស្រុតនោះដើម្បីធ្វើការ សង្គ្រោះ ជាបឋម ជៀសវាង គ្រោះថ្នាក់ជាយថាហេតុ ក្នុងទីតាំងដែលបានបាក់ស្រុកច្រាំងក្រុងកំពង់ចាម នឹងបានកំពុងតែបន្តធ្វើការសាងសង់។  ដោយឡែកនៅឯ ឃុំពង្រ វិញ ក្រុមការងារជំនាញបាននិងកំពុងមមាំញឹកធ្វើការសាងសង់សំណង់ខឿនការពារច្រាំងទន្លេ  សម្រេចបាន២០%ហើយ។

ជាមួយនឹងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសបងប្អូនដែលរស់នៅជុំវិញតំបន់រងគ្រោះ ដោយសារការបាក់ស្រុតច្រាំងទន្លេនេះ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូន ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ។

ក្នុងនោះដែរ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក៏បាន ជំរុញដល់ ក្រុមហ៊ុនអ្នកទទួលការ ធ្វើ យ៉ាងណាត្រូវ យកចិតទុកដាក់គោរពតាមកិច្ចសន្យា ហើយ ការងារសាងសង់ឲ្យ ត្រូវតាមបទដ្ឋានលក្ខណៈ បច្ចេកទេស ទាំង មានគុណភាពរឹងមាំ និងមានសភាពស្រស់ស្អាត តាម គម្រោង និងពន្លឿនធ្វើឲ្យរួចរាល់មុនរដូវទឹកតំឡើងផងដែរ៕ ដោយ៖ ហ៊ាង អ៊ាមហ៊ុយ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner