ស្ទាក់ឃាត់ចាប់បាននឹងធ្វើការដុតកម្ទេច ផលិតផលជ្រូកចម្រុះចំនួន ០៩កេះ ស្មើនឹង ៥៤០គីឡូក្រាម

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យនា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ទាក់ឃាត់ចាប់បាននឹងធ្វើការដុតកម្ទេចផលិតផលជ្រូកចម្រុះចំនួន ០៩កេះ ស្មើនឹង ៥៤០គីឡូក្រាម (១កេះស្មើនឹង ៦០គីឡូក្រាម) បន្ទាប់មានការប្រែប្រួលសភាព បរិមាណដើម និងមានក្លិនស្អុយផង សមត្ថកិច្ចចម្រុះក៏សម្រេចធ្វើការអនុវត្ត នូវនីតិវិធីជំនាញបសុពេទ្យដោយធ្វើការដុតកម្ទេចចោលនូវផលិតផលចម្រុះខាងលើ (ដោយយោងលើ សារាចរលលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩ ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់) នៅចំណុចដីវាល ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

នាវេលាម៉ោង ១០ និង ៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល លោក ព្រឹក ហល់ ផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រុក សហការជាមួយនឹងអង្គការទស្សនៈពិភពលោក ចុះចែកពូជមាន់ជូនដល់កសិករចំនួន ២០គ្រួសារ ក្នុងឃុំប៉ោយចារ ក្នុងនោះ ១គ្រួសារទទួលបានមាន់ ០៣ក្បាល (មេ២ក្បាល, ឈ្មោល ១ក្បាល) ដែលសកម្មភាពខាងលើនេះ ប្រព្រឹត្តទៅនៅសាលាឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner