ប្រធានាធិបតីចិនជំរុញធ្វើរឿងមួយដើម្បីបើកវិស័យធ្វើដំណើរជាសកលឡើងវិញ

បរទេស ៖ ថ្លែងនៅក្នុងកិច្ចប្រជុំមេដឹកនាំ G20 កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា កិច្ចការងារដែលយើងត្រូវធ្វើនៅពេលនេះដើម្បីឲ្យវិស័យធ្វើដំណើរ និងលំហូរនៃប្រជាជនមានរបៀបរៀបរយឡើងវិញនោះគឺសម្របសម្រួលគោលនយោបាយ និងបទដ្ឋានឲ្យមានភាពកាន់តែស៊ីជម្រៅ និងបង្កើតវិធីសាស្ត្រនានាឲ្យមានដំណើរការបានលឿនជាងមុន។

លោក Xi បានអំពាវនាវឲ្យគ្រប់គ្នាចូលរួមក្នុងយន្តការជាសកលមួយក្នុងការប្រើប្រាស់ QR code ដើម្បីឲ្យពិភពលោកអាចដំណើរការវិស័យធ្វើដំណើរជាអន្តរជាតិឡើងវិញបានឆាប់រហ័សដែលក្នុងនោះលោក Xi ក៏បានបញ្ជាក់ទៀតថា កូដនេះនឹងអាចជួយបង្កើតជាទិន្នន័យ និងព័ត៌មានលំអិតអំពីស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី កន្លងមកក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនបាននាំគ្នាធ្វើការប្រឆាំងតស៊ូមតិព្រមទាំងព្រមានថា កូដប្រភេទនេះនឹងអាចប្រើប្រាស់យ៉ាងទូលំទូលាយដោយកិច្ចការងារនយោបាយទៅវិញ ទាំងការគ្រប់គ្រងទិន្នន័យ និងការបដិសេធនយោបាយ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះការបើកផ្លូវធ្វើដំណើរឡើងវិញនៅតែជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសភាគច្រើនដោយសារការរីករាលដាលនៃវិរុសកូវីដ19 និងក៏ជាសំពាធយ៉ាងខ្លាំងសម្រាប់អាជ្ញាធរក្នុងការដកការរឹតត្បិតលើការធ្វើដំណើរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner