​របាយការណ៍៖ វៀតណាម​ជាប់លេខ​១​ ​មាន​មនុស្ស​ពេញវ័យ​លេង​ហ្គេ​ម​ច្រើនជាង​គេ​ក្នុង​លោក

​វៀតណាម​មាន​អ្នកលេង​ហ្គេ​ម​ ជា​មនុស្ស​ពេញវ័យ​ខ្ពស់​បំផុត​ ​ក្នុង​ពិភពលោក​ ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​នេះ​បើ​តាម​ការស្រាវជ្រាវ​សកល​នៅ​ប្រទេស​អាល្លឺម៉ង់​ S​t​at​i​s​t​a​ ​កាលពីពេលថ្មីៗ​នេះ​ ​។​


​ប្រភព​បន្ត​ថា​ ​៩​៤​ភាគរយ​មនុស្ស​ពេញវ័យ​ទាំងនេះ​បាន​អះអាង​ថា​ ​ពួកគេ​លេង​ហ្គេ​ម​យ៉ាងតិច​ ​ម្តងៗ​កាល​ ​ខណៈ​ដែល​ជិត​២​០​ភាគរយ​អះអាង​ថា​ ​ពួកគេ​លេង​ញឹកញាប់​ ​ហើយ​ប្រមាណ​៨​៥​ភាគរយ​នៃ​ពួកគេ​ ​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​។​ ​ក្រៅពី​វៀតណាម​ ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ​ដូចជា​ ​នី​ហ្សេ​រី​យ៉ា​ ​ថៃ​ ​និង​ហ្វីលីពីន​ ​ក៏មាន​មនុស្ស​ពេញវ័យ​លេង​ហ្គេ​ម​ច្រើន​ខ្លាំង​ផ​ដែរ​។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​តាមរយៈ​ការស្ទង់មតិ​ ​ពី​អ្នកឆ្លើយឆ្លង​ ​ច​ន្លោះ​ពី​១​ពាន់​ទៅ​៤​០​ពាន់​នាក់​ ​មាន​វ័យ​ចាប់ពី​១​៨​ទៅ​៦​៤​ឆ្នាំ​ ​ក្នុង​ប្រទេស​និង​តំបន់​ចំនួន​៥​៥​។​


​វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ទី​ផ្សារ​ហ្គេ​ម​អន​ឡា​ញ​ ​និង​ ​កីឡា​អេ​ឡិច​ត្រូនិ​ក​កើន​ឡើង​ខ្លាំង​ ​ក្នុង​នោះ​ដែរ​ ​របាយការណ៍​របស់​កាលពីមុន​បង្ហាញ​ថា​ ​ចំណូល​ហ្គេ​ម​អន​ឡា​ញ​នៅ​ប្រទេស​វៀតណាម​ ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើន​ដល់​១​០​.​១​លាន​ដុល្លា​អាមេរិក​ ​កើន​ឡើង​១​៦​ភាគរយ​ ​ពី​ឆ្នាំ​២​០​១​៩​៕​ ​ប្រភព​ពី​ ​V​N ​Express

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner