​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ

​សហរដ្ឋអាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃ​ទី​២​២​ខែ​វិចិ្ឆ​កា​ ​២​០​២​០​ ​ដោយ​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ដដែល​នោះ​តទៅ​ ​។​


​​​សេចក្តីថ្លែង​ការណ៍​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេតវិមាន​អាមេរិក​បាន​ចេញផ្សាយ​តាម​បណ្តាញទំនាក់ទំនងសង្គម​​​ឱ្យ​ដឹង​ថា​ ​លោក​ ​Robe​r​t​ C.O’Br​i​e​n ​ជំនួយ​ការ​ប្រធានាធិបតី​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​បាន​ថ្លែង​ថា​ ​ចាប់ពី​ពេល​សហរដ្ឋអាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​មក​បាន​កន្លងទៅ​អស់​រយៈពេល​៦​ខែ​ហើយ​ ​ឥឡូវ​សហរដ្ឋអាមេរិក​មិនមែន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ​ទៀត​ទេ​ ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​អំពី​រឿង​នេះ​ដោយ​លើកឡើង​ថា​ ​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែនអាកាស​គឺ​មិន​ត្រឹមតែ​គ្មាន​អំណោយផល​ចំពោះ​សន្តិសុខ​របស់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ក៏​គ្មាន​អំណោយផល​ដល់​សន្តិសុខ​របស់​អាមេរិក​ព្រមទាំង​ស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ផង​ដែរ​ ៕​ ​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner