ស.ស.យ.ក ក្រុមការងាររត់ជាមួយសាយ និងមន្ទីរពេទ្យកុមារអង្គរ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ួន បឋម ដែលបងប្អូនស្គាល់ថា សាយ បានមកដល់ក្រុងសៀមរាប ក្នុងបេសកកម្មរត់របស់ខ្លួនដែលមានឈ្មោះថា “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងធ្វើសកម្មភាពព្យាបាលកុមារដោយឥតគិតថ្លៃ។ មកដល់ខេត្តសៀមរាប ជាខេត្តដែលមន្ទីរពេទ្យកុមារអង្គរស្ថិតនៅ សាយ ត្រូវបានអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស.ស.យ.ក. ខេត្តសៀមរាប ក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តដោយមានការចូលរួមរត់ដោយផ្ទាល់ពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថវិកា ដែលរៃអង្គាសបានមានទឹកប្រាក់សរុបចំនួន ៤០៥ ៥៧៩ដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនទៅកាន់មន្ទីពេទ្យកុមារអង្គរ។

ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមការងារ #រត់ជាមួយសាយ និងមន្ទីពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌មួយនេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលតែងតែចេះជួយគ្នាក្នុងគ្រាលំបាក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner