​នាយករដ្ឋមន្ត្រី​ម្នាក់ទៀតហើយ ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១​៩

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​២​៤​ ​វិច្ឆិកា​ ​នេះ​ថា​ ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ ​Be​l​i​z​e​ ​លោក​ Jo​h​n B​rice​no​ ​វ័យ​៦​០​ឆ្នាំ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ ​តាមរយៈ​សេចក្តីថ្លែង​ការណ៍​ ​កាល​ពីម្សិលមិញ​។​

​ប្រភព​ថា​«​ ​នាយករដ្ឋមន្ត្រី​ B​rice​no នឹង​នៅតែ​ស្ថិតនៅ​ដោយឡែក​ ​២​ស​ប្តាហ៍​ទៀត​ ​ក្រោយពេល​លោក​តេ​ស្ត​ជា​ថ្មីទៀត​»​។

​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ​មាន​អ្នក​កើត​ជម្ងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​១​៨​៣​នាក់​ហើយ​ ​ក្នុង​នោះ​ ​ស្លាប់​១​១​៦​នាក់​។

កន្លងមក ក៏មានមេដឹកនាំប្រទេសមួយចំនួនឆ្លងជំងឺកូវីដ១៩នេះដែរ ដូចជា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីប្រេស៊ីល Jair Bolsonaro និងនាយករដ្ឋមន្ត្រីប្រទេសអាម៉េនី ​លោកNikol Pashinyan ជាដើម៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner