លោកជំទាវ កុយ ពិសី, នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ឧត្តមសេនីយ៍ឯក ហួត ឈាង និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យព្រំដែន និងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ៖ លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ អភិបាលរងខេត្តស្ទឹងត្រែង ដួងពៅ និងអង្គភាពពាក់ព័ន្ធ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យដែន និងផ្លូវក្រវាត់ព្រំដែន នៅខេត្តស្ទឹងត្រែង។

ខេត្តស្ទឹងត្រែងមានព្រំដែន ជាប់ជាមួយខេត្ត២ របស់ប្រទេសឡាវគឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ដែលមានចម្ងាយសរុប២៥៧ គីឡូ ម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែង ជាប់ជាមួយខេត្តចំប៉ាសាក់ មានចម្ងាយ១៦៦គីឡូម៉ែត្រ និងជាប់ជាមួយខេត្តអត្តពឺប្រវែង៩១ គីឡូម៉ែត្រ។

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយកសាងបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទទួលបានឱកាសដូចពលរដ្ឋនៅទីក្រុង និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner