វិស័យអាកាសចរណ៍ជាសកលនឹងបន្តខាតបង់រហូតទៅដល់ 157 ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចុះផ្សាយរបស់ CNN នៅសប្តាហ៍នេះបានបង្ហាញថា ទំហំនៃការខូចខាតទៅលើវិស័យអាកាសចរណ៍ គឺនៅតែបន្តនៅឡើយ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍នានាគឺកាន់តែខ្សោយទៅនៅក្នុងអំឡុងពេលកូវីដ19 នេះក៏ដូចជារហូតដល់ឆ្នាំ2021 ខាងមុខផងដែរ។

របាយការណ៍ព្យាករថ្មីមួយដែលត្រូវបានធ្វើឡើងដោយសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA បានបង្ហាញថាវិស័យអាកាសចរណ៍នឹងបាត់បង់ប្រាក់រហូតទៅដល់ 157 ពាន់លានដុល្លារសម្រាប់ឆ្នាំ2020 និង2021 ខាងមុខ ហើយតួលេខនេះមានស្ថានភាពអាក្រក់ជាងការព្យាករណ៍ពីមុនឆ្ងាយណាស់។

ប្រធាន IATA លោក Alexandre de Juniac ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញនេះផងដែរបាននិយាយថា ៖ វិស័យអាកាសចរណ៍នឹងបាត់បង់ប្រាក់សរុប 118.5 ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ពោលគឺច្រើនជាងគេទស្សន៍ទាយកាលពីខែមិថុនាត្រឹមតែ 84.3 ពាន់លានដុល្លារ ហើយក្នុងនោះផងដែរទំហំខាតបង់នៅឆ្នាំក្រោយអាចមានដល់ទៅ 38.7 ពាន់លានដុល្លារខណៈដែលការទស្សន៍ទាយលើកមុនមានត្រឹមតែ 15.8 ពាន់លានដុល្លារ។

លើសពីនេះផងដែរ បើនិយាយពីទំហំលក់នៅក្នុងវិស័យអាកាសចរណ៍វិញគឺត្រូវបានគេមើលឃើញថាមានចំនួនរហូតទៅដល់ 510 ពាន់លានដុល្លារដែលត្រូវបានបាត់បង់។ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបញ្ចប់ការងាររបស់បុគ្គលិកខ្លួនរាប់ពាន់កន្លែងដោយសារតែចំនួននៃអ្នកធ្វើដំណើរគឺបានធ្លាក់ចុះដល់ទៅ 60 ភាគរយ ពោលគឺមានត្រឹមតែ 1.8 ពាន់លាននាក់ប៉ុណ្ណោះមកដល់ពេលនេះគឺប្រហាក់ប្រហែលទៅនឹងតួលេខដែលមានកាលពីឆ្នាំ2003 ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner