រកឃើញ ៤ក្រុមបានឡើងវគ្គ១៦ក្រុមចុងក្រោយ Champions League សម្រាប់រដូវកាល២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

សម្រាប់ការប្រកួតក្នុងពូល E ក្រុមតោខៀវ Chelsea បាន​យកឈ្នះ Rennes ២-១ ខណៈ Sevilla យក​ឈ្នះ FC Krasnodar ២-១ ចំណែកការប្រកួតប្រកួតក្នុងពូលG ក្រុមសេះបង្កង់ Juventus បាន​យក​ឈ្នះ Ferencvaros ២-១ និងក្រុមអ្នកមានបុណ្យ Barcelona  បាន​យក​ឈ្នះ Dynamo Kyiv ៤-០ កាលពីយប់មិញ ។ ជ័យជំនះកាលពីយប់មិននេះបានធ្វើអោយក្រុម Barcelona, Juventus, Sevilla និង Chelsea ឡើងទៅកក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ពាន​រង្វាន់ Champions League រដូវកាលឆ្នាំ២០២០ ។

សូមបញ្ជាក់ថា ក្រុមអ្នកមានបុណ្យ Barcelona ឆ្លង​កាត់​​៤​ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ ខណៈ Juventus ឆ្លង​កាត់​​៤​ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ ។ ចំណែកតោខៀវ Chelsea ឆ្លង​កាត់​​៤​ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ និង Sevilla ឆ្លង​កាត់​​៤​ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ដូចគ្នា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner