ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ ទំហំ៤០ម៉ែត្រ គុណ៣៥ម៉ែត្រ។

តាមគម្រោងផែនការ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយៈពេលមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។ ឧត្តមសេនីយ៍ឯក ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រើន ក្នុងអង្គភាពដូចជា៖ ឃ្លាំងសម្រាប់ដាក់សម្ភារៈ, អគារធ្វើការបណ្តោះអាសន្ន, អគារស្នាក់នៅ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស, អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, អគារប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង, អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ជាពិសេស គឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់ ៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់ ៩ជាន់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner