ចិនកំពុងប្រញាប់ប្រញ៉ាល់សុំសិទ្ធិដាក់លក់វ៉ាក់សាំងជាសាធារណៈ ព្រោះខ្លាចបាត់ទីផ្សារ

បរទេស៖ក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងកូវីដ19 ដែលនាំមុខគេបំផុតមួយរបស់ប្រទេសចិននៅសប្តាហ៍នេះបានដាក់ពាក្យស្នើសុំអជ្ញាបណ្ណពីអាជ្ញាធរហើយ ដើម្បីអាចដាក់ឲ្យវ៉ាក់សាំងរបស់ខ្លួនចាប់ផ្តើមដំណើរការលក់នៅលើទីផ្សារបានប្រជែងទៅនឹងគូប្រជែងរបស់ខ្លួនដែលជាក្រុមហ៊ុនដែលមានប្រភពមកពីតំបន់អ៊ឺរ៉ុប និងអាមេរិក។

ក្រុមហ៊ុនរបស់ចិន Biotec Group Co. ត្រូវបានកាសែតស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា បានបញ្ជូនសំណើរបស់គេរួចរាល់ហើយទៅកាន់ក្រុមអ្នកតាក់តែងច្បាប់របស់ប្រទេសចិន ដែលក្នុងនោះខ្លួនបានដាក់រួមបញ្ចូលទាំងទិន្នន័យបណ្តោះអាសន្នមួយចំនួនអំពីការធ្វើតេស្តដំណាក់កាលទី 3 ទៅលើមនុស្សដែល Biotec បានតែកំពុងធ្វើនៅក្នុងប្រទេសជាច្រើននៅតំបន់មជ្ឈឹមបូពា៌ព្រមទាំងនៅអាមេរិកខាងត្បូងផង។

ក្រោយលេចឮដំណឹងនេះភ្លាម ស្តុកហ៊ុនរបស់ក្រុមហ៊ុន Sinopharm Group ដែលជាក្រុមហ៊ុនមេរបស់ Biotec បូករួមទាំងក្រុមហ៊ុនរបស់ខ្លួនជាច្រើនទៀតនៅក្រុងហុងកុងត្រូវបានគេមើលឃើញថាមានការកើនឡើងភ្លាមកាលពីថ្ងៃពុធម្សិលមិញ។

យោងតាមការបញ្ជាក់របស់អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sinopharm លោក Shi Shengyi បានបញ្ជាក់ថាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនគឺដើម្បីអាចក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ក្នុងពេលនេះ និងអាចចែកចាយវ៉ាក់សាំងទៅកាន់គ្រប់តំបន់ទាំងអស់នៅលើពិភពលោក។

Biotec ក៏បាននិយាយដែរថាចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុនប្រជែងរបស់ខ្លួនដូចជា Pfizer Inc. និង AstraZeneca Plc ក្តីពួកគេគឺកំពុងស្ថិតនៅក្នុងដំណាក់កាលសុំសិទ្ធិចែកចាយក្នុងលក្ខខណ្ឌបន្ទាន់ពីរដ្ឋាភិបាល ខណៈដែលវ៉ាក់សាំងរបស់ខ្លួនបានទទួលបានការយល់ព្រមបែបនេះរួចរាល់ពីរដ្ឋាភិបាលចិនជាច្រើនខែមកហើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner