តុលាការ​កូរ៉េ​​​កាត់ទោស​មេ​បណ្តាញ​ផ្លូវ​ភេទ​តាម​អន​ឡា​ញ​ ​ជាប់គុក​៤​០​ឆ្នាំ​

តុលាការ​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៦​ ​វិច្ឆិកា​ ​២​០​២​០​ ​បាន​កាត់ទោស​មេដឹកនាំ​បណ្តាញ​ផ្លូវ​ភេទ​តាម​អន​ឡា​ញ​ម្នាក់​ ​ឲ្យ​ជាប់ពន្ធនាគារ​៤​០​ឆ្នាំ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ យុ​ន​ហាប​។​

​បុរស​វ័យ​២​៤​ឆ្នាំ​ ​ឈ្មោះថា​ C​h​o Ju-​bin​ ​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​មានទោស​ ​ទាក់ទង​នឹង​ដំណើរការ​បណ្តាញ​អន​ឡា​ញ​ ​ដែល​បាន​ទាក់ទង​ស្ត្រី​យ៉ាងតិច​៧​៤​នាក់​ ​រួម​មាន​ទាំង​យុវតី​១​៦​នាក់​ ​ដែល​អាជ្ញាធរ​ចាត់ទុកថា​ ​ភាព​ទាសភាព​និម្មិត​ ​តាមរយៈ​បង្ខំឲ្យ​ស្ត្រី​ទាំងនោះ​ ​ដោយ​បញ្ជូន​រូបភាព​ថោកទាប​កាន់តែ​ច្រើន​ ​ហើយ​ពេលខ្លះ​ ​រូបភាព​ផ្លូវ​ភេទ​ដ៏​ឃោរឃៅ​ ​នៅចន្លោះ​ពី​ខែ​ឧសភា​ ​២​០​១​៩​ ​និង​ខែកុម្ភៈ​ ​២​០​២​០​។​

​តុលាការ​កណ្តាល​ក្រុង​សេអ៊ូល​បាន​កាត់ទោស​ ​ពី​បទ​បំពានច្បាប់​ការពារ​កុមារ​និង​ឧក្រិដ្ឋកម្ម​ ​តាមរយៈ​ការ​បង្កើត​និង​បញ្ចេញ​រូប​អាសអាភាស​ ​និង​ ​បង្កើត​អង្គការ​ឧក្រិដ្ឋកម្ម​។​

​មេធាវី​របស់​លោក​ C​h​o Ju-​bin​ ​មិនទាន់​ត្រូវ​បាន​សុំ​បាន​យោបល់​អ្វី​ទេ​ ​ចំពោះ​បញ្ហា​នេះ​ ​យ៉ាងណាក៏ដោយ​ ​នៅ​ពេល​បញ្ចូន​ទៅ​ក្នុង​ពន្ធ​នាគា​រ​កាលពី​ខែ​មីនា​ ​លោក​ C​h​o Ju-​bin​ ​បាន​និយាយ​ថា​ ​លោក​ចង់​សុំទោស​ ​ជនរងគ្រោះ​ទាំងនោះ​។​

​ទាក់ទង​នឹង​ករណី​នេះ​ ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​រាប់​លាន​នាក់​បាន​ដាក់​ញត្តិ​ឲ្យ​អាជ្ញាធរ​បញ្ចេញ​អត្តសញ្ញាណ​របស់​លោក​C​h​o Ju-​bin​ ​ហើយ​មិន​ត្រឹម​ឲ្យ​ស៊ើប​អង្កេត​លើ​ក្រុម​នេះ​ ​ប៉ុន្តែ​ត្រូវ​ស៊ើបរក​អ្នក​ដែល​ចូលរួម​បង់​ប្រាក់​ ​មាន​រហូតដល់​១​.​៥​លាន​វុន​ ​ឬ​ ​១​៣​៦​០​ដុល្លារ​អាមេរិក​ ​ដើម្បី​អាច​មើ​ក​រូបភាព​និង​វីដេអូ​ខុសច្បាប់​ទាំងនោះ​ទៀត​ផង​។​

​សូម​រម្លឹក​ថា​ ​នគរបាល​បាន​ចាប់​ខ្លួនមនុស្ស​យ៉ាងតិច​១​២​៤​នាក់​ ​និង​ប្រតិបត្តិ​ករ​១​៨​នាក់​ក្នុង​បន្ទប់​ធ្វើការ​លើ​បណ្តាញ​សង្គម​តេ​ឡ​ក្រាម​ ​និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ ​ក្នុង​នោះ​ ​ក៏មាន​លោក​ C​h​o Ju-​bin​ ​តាំងពី​ចុង​ឆ្នាំ​២​០​១​៩​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner