ទោះកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់នៅតែដំណើរការអភិវឌ្ឍ ពិសេសបញ្ហាប្រឈមរបស់ពលរដ្ឋ

ត្បូងឃ្មុំ៖ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត នៅតែដំណើរការអភិវឌ្ឍទៅមុខជាលំដាប់ ពិសេសបញ្ហាប្រឈមពលរដ្ឋ ត្រូវបានដោះស្រាយជូនជាអទិភាពតាមលំដាប់លំដោយ។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិត ជាម​​ ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកអូររាំងឪ។

វេទិកាផ្សព្វផ្សាយធ្វើឡើងបរិវេណវត្តដំរិល ក្នុងឃុំដំរិល មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។

លោក ស៊ាក ឡេង បញ្ជាក់ថា វេទិកាពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។ ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភ រួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋាន ដែលប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យវាគ្មានបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner