ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី ដែលត្រូវបានតែង តាំងជាប្រធាន JICAថ្មី ប្រចាំនៅកម្ពុជា

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលជួបពិភាក្សាជាមួយលោកស្រី ហារូកូ កាម៉ី (Haruko Kamei) ដែលត្រូវបានតែង
តាំងជាប្រធានថ្មី របស់អង្គការ JICA ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីព្រឹកនៅទីស្ដីការ គ.ជ.ប នៅបន្ទប់សវនាការ គ.ជ.ប (ជាន់ទី១១)

ក្រោយពីបញ្ចប់ជំនួនពិភាក្សានេះដែរ ឯកឧត្តមឌឹ សុវណ្ណារុំ សមាជិកនិនជាអ្នកនាំពាក្យគ.ជ.ប បានឲ្យអ្នកសារព័ត៏មានដឹងថាចាប់តាំពីព្រះរាជាណាចក្រកម្ពុជា ធ្វើការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣
ដែលបានរៀបចំឡើងដោយអ៊ុនតាក់ មកដល់ពេលបច្ចុប្បន្ន ជប៉ុនតែងតែផ្តល់នូវការគាំទ្រជានិច្ចដល់កម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។

ឯកឧត្តមបានបន្តថាជាក់ស្តែង ក្នុងឆ្នាំ២០១៥មកជប៉ុនបានជួយគ.ជ.ប ទាំង៖សម្ភារ បរិក្ខា អ្នកជំនាញការ និងជួយដល់វគ្គបណ្តុះបណ្តាលពង្រឹងស្មារតី សមត្ថភាពផ្នែកច្បាប់ និងរដ្ឋបាលបោះឆ្នោត
និងអាហារូបករណ៍ សម្ភារ បរិក្ខាដែលជប៉ុនបានជួយក្នុងនោះមានដូចជា៖ផ្នែកស៊ីវី សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្តចំនួន៤០គ្រឿង ហិបឆ្នោតចំនួន១១.០០០ហិប និងសម្ភារការិយាល័យ
ដែលជំនាញការជប៉ុនចប់អាណត្តិប្រគល់ឲ្យគ.ជ.ប ប្រើប្រាស់បន្ត អ្នកជំនាញជប៉ុនដែលបានជួយការងារបច្ចេកទេស គ.ជ.បមានសរុបចំនួន៨រូប(ស្រីម្នាក់) ដែលក្នុងនោះមានការងារបច្ចេកទេសនៅ
៖បច្ចេកវិទ្យាព័ត៏មាន និងរចនាសម្ព័ន្ធ ចំនួន៣នាក់ ផ្នែកកំណែទម្រង់ការបោះឆ្នោតចំនួន៤នាក់ និងផ្នែកទីប្រឹក្សាជាន់ខ្ពស់ ចំនួន១នាក់។

អ្នកនាំពាក្យរូបនោះបានបន្តថា ក្រៅពីនោះអង្គការJICAនៅតែបន្តនិងជួយការងារគ.ជ.បដែលកំពុងធ្វើការកែទម្រង់រចនាសម្ព័ន្ធ និងការបោះឆ្នោតឲ្យកាន់តែមាន ល្អប្រសើរឡើង ថែមទៀតក្នុងគោលបំណង
បម្រើឲ្យការបោះឆ្នោតជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល ។ក្រៅពីនោះJICAបានអញ្ជើញមន្ត្រីជាន់ខ្ពស់គ.ជ.ប មួយចំនួនចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្នែកច្បាប់និងរដ្ឋបាលផ្នែក
បោះឆ្នោត ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន ចំនួន៩រូបតែវគ្គបណ្តុះបណ្តាលនេះត្រូវបានពន្យាពេល ដោយសារ ការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមបានគូសបញ្ជាក់ថានៅឆ្នាំ២០២១ខាងមុខនេះគ.ជ.ប មានគម្រោងរៀបចំការបោះឆ្នោត សាកល្បង ដោយប្រើប្រព័ន្ធកុំព្យុទ័រគឺ៖ការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតាមប្រព័ន្ធអនឡាញ
-ការបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ ការបញ្ជូននិងការទទួលលទ្ធផលបោះឆ្នោតបឋម ការបែងចែកអាសន និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។ហើយក្នុងនោះគោលដៅនៃការ
រៀបចំការបោះឆ្នោតសាកល្បងនេះ គឺដើម្បីពិនិត្យអំពីបច្ចេកវិទ្យាព័ត៏មានវិទ្យា(ICT) ដែលត្រូវបាននិងយកទៅអនុវត្តនៅក្នុងការបោះឆ្នោតសកល ឆ្នាំ២០២២និងឆ្នាំ២០២៣នាពេលខាងមុខនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner