​ជប៉ុន​ទទួលរង​ការវាយប្រហារ​ពី​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ ​បន្ថែម​ពីលើ​ជំងឺ​ ​Co​v​i​d​-19

​ជប៉ុន​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​នេះ​ថា​ ​ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខេត្ត​ទី​៣​ ​របស់​ជប៉ុន​ ​ចំ​ពេល​ដែល​រលក​នៃ​ការ​ចម្លង​រោគ​នេះ​នៅ​កសិដ្ឋាន​បសុ​បក្សី​ ​មាន​ស្ថានភាព​អាក្រក់​បំផុត​មិនធ្លាប់​មាន​អស់​រយៈពេល​ជាង​០​៤​ឆ្នាំ​មក​ហើយ​ ​។​

ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ ​នៅ​តំបន់​អាវ៉ា​ជិ ​ខេត្ត​ហ៊ី​យ៉ូហ្គូ ​ភាគ​ខាងលិច​ទីក្រុង​តូក្យូ ​ស្ថិតនៅ​ជិត​ខេត្ត​ ​កា​ហ្គា​វ៉ា​ ​ជា​ខេត្ត​ដែល​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​លើកដំបូង​ ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​កាលពីដើម​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​នេះ​ ​។​

ទន្ទឹមគ្នា​ ​សត្វ​មាន់​ប្រមាណ​១​៤​ម៉ឺន​៦​ពាន់​ក្បាល​នៅ​កសិដ្ឋាន​ ​ហ៊ី​យ៉ូហ្គូ ​នឹង​ត្រូវ​យកទៅ​សម្លាប់​ ​ឬ​កប់​ចោល​ ​ស្រប​ពេល​ដែល​ការធ្វើដំណើរ​ចេញ​ចូលក្នុង​បរិវេណ​ប្រហែល​០​៣​គីឡូម៉ែត្រ​ជុំវិញ​កសិដ្ឋាន​នោះ​ ​នឹង​ត្រូវ​រឹតត្បិត​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner