មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៖ កិច្ចប្រជុំពិនិត្យការអនុវត្តការងារតាមការិយាល័យ ការងារអនុរក្សថ្នាល និងលើកទិសសម្រាប់ខែបន្ត
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹក នាំអង្គប្រជុំជាមួយមន្រ្តីក្រោមឱវាទ ក៏ដូចក្រុមអនុរក្សថ្នាលនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លើរបៀបវារៈ ដូចខាងក្រោម៖
-ជំរុញការងារផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗតាមTelegram ឲ្យបានទាន់ពេលវេលា
-ពន្លឿនកិច្ចសហការណ៍ជាមួយគ្រូ ពាក់ព័ន្ធបញ្ហាហាត់ហ្វឹកហ្វឺន ក្នុងស្មារតីទប់ស្កាត់ជំងឺកូវីដ.១៩ ដោយរក្សានូវគម្លាតបុគ្គល
-ពង្រឹងការអនុវត្តការងារតាមការិយាល័យ
-ពង្រឹងការចុះវត្តមានរបស់មន្រ្តីលើបញ្ជីវត្តមាន ឲ្យបានត្រឹមត្រូវ នូវរាល់ម៉ោងបំពេញការងាររបស់មន្រ្តីរាជការ
-ពង្រឹងការយាមកាមតាមវេនប្រចាំការឲ្យបានជាប់លាប់
-ពង្រឹងអនុរក្សគ្រប់ប្រភេទកីឡាបន្ដចុះសហការជាមួយគ្រូបង្វឹក ត្រួតពិនិត្យតាមដានការហាត់ហ្វឹកហ្វឺនឲ្យបានសកម្ម
-ជំរុញឯកសារពាក់ព័ន្ធនានាឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា
-សហការជាមួយសហព័ន្ធកីឡាជាតិក្នុងការប្រមូលមេដាយមកតម្កល់រក្សាទុកនៅសាលវប្បធម៌កីឡា
-បញ្ហាវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ
-បញ្ហាផ្សេងៗ ៕