ចាប់បារីក្លែងក្លាយជាង១ពាន់ប៊ិចនៅកំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

  បារីក្លែងក្លាយជាង១ពាន់ប៊ិច និងម៉ាស៊ីនផលិតចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យោងតាមអភិបាលរងខេត្តកំពង់ស្ពឺលោក សរ សុពុត្រា ទីតាំងផលិត បារីក្លែងក្លាយទាំងនោះ បានផលិតក្នុងក្រុមហ៊ុនមួយដែលមានម្ចាស់ជាជនជាតិចិន និងអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតក្នុង ការស្វែងរកមនុស្សជាប់ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បារីគឺជាផលិតផលមួយ ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល បានថ្លែងថាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺន៥ពាន់នាក់ បានបាត់បង់ជីវិត ដោយសារកត្តាថ្នាំជក់ ដែលស្មើនឹងជាង៤១នាក់ក្នុងមួយថ្ងៃ។
កម្ពុជាក្នុងមួយឆ្នាំៗបានរងការខាតបង់ច្រើនលានដុល្លារដោយសារទំនិញក្លែងក្លាយនិងខូចគុណភាព។ ទំនិញ ក្លែងក្លាយដែលមិនមានសុវត្តិភាព ត្រូវគេឃើញបានយកមកលក់ក្នុងទីផ្សារក្នុងស្រុកមួយចំនួនក្រោមស្លាកថា ផលិតមកពីប្រទេសជប៉ុន…ប្រទេសចិន…ប្រទេសបារាំងឬសហរដ្ឋអាមេរិក  ជាដើម… ប៉ុន្តែមន្ត្រីជំនាញក្រសួង មហាផ្ទៃ កន្លងមកធ្លាប់បានបញ្ជាក់ថាផលិតផលក្លែងក្លាយទាំងនោះ ភាគច្រើនត្រូវបានឈ្មួញទុច្ចរិតបាន បន្លំ ការផលិតក្នុងប្រទេសកម្ពុជា ដូចជានៅក្នុងខេត្តកណ្តាល កំពង់ស្ពឺនិងក្នុងរាជ ធានី ភ្នំពេញជាដើម។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner