ក្រសួងអប់រំបើកវគ្គបណ្តុះបណ្តាលគ្រូបង្កោលបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

អត្ថបទដោយ៖
Kien Sereyvuth

 វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២មិថុ នា នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅក្នុងខេត្តកណ្តាល។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការបង្រៀន តាមប្រព័ន្ធអេឡិចត្រូនិក អញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ត្រូវបាន រៀបចំឡើង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ឌីជីថល សម្រាប់ការរៀន និង បង្រៀន ដែលជាតម្រូវការដ៏ចាំបាច់ខណៈដែលគ្រឹះស្ថានសិក្សានានាកំពុងបិទទ្វារដោយសារការទប់ស្កាត់ការ ឆ្លងវិរុសកូវីដ១៩។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនោះផងដែរ ក៏មានកម្មវិធីប្រគល់-ទទួលកុំព្យូទ័រជូនសាលាគរុកោសល្យភូមិ ភាគចំនួន១០គ្រឿង និងសាលាគរុកោសល្យនិងវិក្រឹតការខេត្ត ចំនួន១០គ្រឿងដទៃទៀត ដើម្បីគាំទ្រដល់ ដំណើរការនៃការបណ្ដុះបណ្ដាលគ្រូ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner