អ្នកធ្លាប់ទៅលេងសៀមរាប ឆែកមើលមើល៎! ធ្វើបានប៉ុន្មានសកម្មភាពហើយ?
បើប្រាប់ថា មិនធ្លាប់ដើរលេងនៅសៀមរាប ដូចជាពិបាកជឿបន្តិច តែបើថាបានធ្វើសកម្មភាពខាងក្រោមទាំងអស់រួចហើយ ក៏ពិបាកនឹងជឿដែរ…នៅលើទឹកដីក្រុងអង្គររបស់យើង តាមពិតមានសកម្មភាពបែបសម្រាកលំហែ និងកម្សាន្តជាច្រើន ដែលអាចធ្វើបានមិនថាម្នាក់ឯង លក្ខណៈគ្រួសារ ជាមួយគូស្នេហ៍ ឬក្រុមមិត្តភក្តិនោះទេ។
ខាងក្រោមនេះ ជាសកម្មភាពធំៗមួយចំនួនដែលអាចធ្វើបាននៅសៀមរាប ហើយកុំភ្លេចរាប់មើលផងថា ធ្វើបានអ្វីខ្លះហើយ?
#តំបន់ប្រាសាទ
១-ដើរទស្សនាតំបន់ប្រាសាទអង្គរ (វង់តូច វង់ធំ)
២-មើលថ្ងៃលិចនៅលើ«ភ្នំបាក់ខែង»
៣-មើលថ្ងៃរះនៅ«ប្រាសាទអង្គរវត្ត»
៤-ជិះ Balloon មើលទេសភាពទីក្រុង (Angkor Balloon)
៥-ទស្សនាសម្រស់ និងកន្លែងកម្សាន្តនានា«ស្រុកបន្ទាយស្រី»
៦-ជិះកង់លេងតាមប្រាសាទ
៧-ជិះទូក«គង្គាអង្គរ» នៅទន្លេអុំ (គូទឹកប្រាសាទអង្គរធំ)

#តំបន់ទន្លេសាប
៨-ជិះទូកលេងមើលព្រៃលេចទឹក«ភូមិកំពង់ភ្លុក»
៩-មើលថ្ងៃលិចនៅលើភ្នំក្រោម
១០-ជិះទូកមើលភូមិបណ្តែតទឹក នៅទន្លេសាប



#តំបន់ក្នុងក្រុង
១១-ទស្សនាវត្ត ដែលមានក្បូរក្បាច់ល្អប្រណិត (វត្តបូព៌ វត្តព្រះព្រហ្មរត៍…)
១២-ដើរលេងផាប់ស្រ្តីត (Pub Street)
១៣-ទិញវត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី
១៤-ទិញទំនិញម៉ាកល្បីៗនៅ «T-Gallery»
១៥-ដើរលេង«ផ្សារផលិតផលកម្ពុជា» (King’s Road Angkor)



#តំបន់ធម្មជាតិ
១៦-ជិះទូកមើលព្រៃកោងកាង
១៧-ទស្សនា«ឧទ្យានជាតិភ្នំគូលែន»
១៨-ទស្សនាព្រៃកោងកាងទឹកសាប នៅ«សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍»
១៩-ដើរលេងមាត់ស្ទឹងសៀមរាប
២០-រីករាយជាមួយនឹងសត្វ និងធម្មជាតិ នៅ «Butterfly Paradise»
២១-ឡើងលេង«ភ្នំពើងតានន់» (ស្រុកអង្គរជុំ)
២២-អង្គុយញ៉ាំអី ឬងូតទឹកលេង នៅ«បារាយទឹកថ្លា»



#អាហារ
២៣-ញ៉ាំអាហារតំបន់ ដែលរសជាតិមិនមាននៅកន្លែងផ្សេង
២៤-ចូលរៀនថ្នាក់ធ្វើម្ហូប (Cooking class)
២៥-ញ៉ាំអាហារបែប Street Food នៅ«ផ្លូវ៦០ម»
២៦-ភ្លក្សស្រាក្រឡុកតាមដងផ្លូវ (Street Cocktails)



#សកម្មភាព និងកីឡាកម្សាន្ត
២៧-ជិះស្គីទឹក នៅ «ICF Wave Park»
២៨-ចូលរៀនថ្នាក់សូនរូបដីឥដ្ឋ និងសេរ៉ាមិច
២៩-ជិះសេះមើលទេសភាពតាមភូមិ នៅ The Happy Ranch Horse Farm
៣០-ជិះកន្រ្តកវិលមើលទិដ្ឋភាពក្រុងសៀមរាប (Angkor Eye)
៣១-លេងកីឡាវាយកូនហ្គោល នៅ«Angkor Golf Resort»
៣២-លេងកីឡាបាញ់ធ្នូ នៅ«បន្ទាយជ័យ៨០២»
៣៣-លេង Mini Golf នៅ «Angkor Wat Putt»
៣៤-ជិះ Quad Bike មើលថ្ងៃលិច ឬទេសភាពតាមស្រុកស្រែ
៣៥-ជិះខ្សែរ៉ក ក្នុងតំបន់ព្រៃអង្គរ (Angkor Zipline)
៣៦-ជិះយន្តហោះកន្ទុំរុយ (Helicopter) មើលទេសភាពជុំវិញតំបន់អង្គរ ក្រុងសៀមរាប និង ទន្លេសាប


#សិល្បៈ
៣៧-ទស្សនាការសម្តែងល្ខោនសៀកកម្ពុជាហ្វារ
៣៨-ទស្សនាការសម្តែងសិល្បៈ នៅ«មហោស្រព រ៉ូសាណាប្រតវ៉េ» (Rosana Broadway)
៣៩-ទស្សនាការសម្តែងសិល្បៈអំពីប្រវត្តិសាស្រ្តខ្មែរ នៅ«រោងមហោស្រពស្នាមញញឹមអង្គរ»
៤០-ទស្សនាការសម្តែងសិល្បៈ នៅ«សាលមហោស្រពអាណាចក្រអង្គរ» (Angkor Dynasty)
៤១-ទស្សនារោងសិប្បកម្ម នៅ«អាទីសង់អង្គរ» (Artisans Angkor)
៤២-ទស្សនាសិប្បកម្មតម្បាញសូត្រ នៅ«Angkor Silk Farm»
៤៤-ទស្សនាសារមន្ទីរ និងវិចិត្រសាលសិល្បៈ
៤៥-ទស្សនាសារមន្ទីរគំនូរ3D នៅ Art Box
៤៦-ទស្សនា«សាលពន្លឺអង្គរ»


#ថតរូប
៤៧-ថតរូបនៅផ្លូវ Alley West (ក្នុងផាប់ស្ត្រីត)
៤៨-ថត Pre-wedding នៅកន្លែងស្អាតៗ
៤៩-ថតរូបជាមួយសម្លៀកបំពាក់បុរាណខ្មែរ
៥០-ថតរូបនៅរបង«អាកាសយានដ្ឋានអន្តរជាតិសៀមរាប»

***បញ្ជាក់ ៖ អ្វីដែលបានលើកឡើងខាងលើ អាចនឹងមិនបានលើកយកសកម្មភាពទាំងអស់នៅសៀមរាបឡើយ សូមអភ័យទោស ប្រសិនបើមិនបានរាប់បញ្ចូលសកម្មភាពណាមួយដែលអ្នកបានស្គាល់ ឬដឹង