ក្រសួងអប់រំជូនដំណឹងពីដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី១២និងការបំប៉នត្រៀមប្រឡង

 ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២០នេះស្តីពីការដំណើរការរៀនសូត្រ របស់សិស្សថ្នាក់ទី១២ និង ការបំប៉នត្រៀមប្រឡងនៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឱ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលរៀននិងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍១៨វិច្ឆិកានិងដើម្បីបង្កលក្ខណៈងាយស្រួលឱ្យសិស្សថ្នាក់ទី១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង២១ធ្នូឆ្នាំ២០២០ក្រសួងអប់រំបានធ្វើការណែនាំដូចខាងក្រោម៖១) គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បី ផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ២. ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅភ្លាមតំបន់ទីរួមខេត្ត និងទីប្រជុំជន។

ក. ចំពោះទីកន្លែងដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ ប៉ុន្តែត្រូវបន្ត ការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ 2. ចំពោះ ទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ៦ និងការបំប៉នត្រៀមប្រឡង ។

ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដោយបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner