ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហាន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់ការបំពាក់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហានទាំង៦យោធភូមិភាគ ថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមទីតាំងផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីតំណាងរបស់អង្គភាពទាំង៦ ជាមួយក្រុមការងារជំនួយការមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងផ្នែក ពាក់ព័ន្ធមួយចំនួន។

ការផ្តល់ជូនគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ កន្លងមក មេបញ្ជាការ កងទ័ពជើងគោក តែងតែបានធ្វើការផ្តល់ជូនជាបន្តបន្ទាប់ដល់បណ្តាអង្គភាពចំណុះនីមួយៗ។

ការឧបត្ថម្ភគ្រឿងបរិក្ខាការិយាល័យ សំដៅលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពការងារ បំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។ ក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រ ចំនួន ០៦គ្រឿង, កុំព្យូទ័រលើតុ ចំនួន ១៤គ្រឿង, ម៉ាស៊ិនព្រីនធ័រ ចំនួន ១៣គ្រឿង, ម៉ាស៊ីនកូពីខ្នាតធំ ចំនួន ០១គ្រឿង, ម៉ាស៊ីនស្លាយ ចំនួន ០៦គ្រឿង, ក្តាខៀនចល័ត ចំនួន១៨ផ្ទាំង, តុការិយាល័យ ចំនួន១១, តុដាក់កុំព្យូទ័រ ចំនួន១៤ និងទូដាក់ឯកសារ ចំនួន០៣។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner