យុវជនម្នាក់បានស្លាប់​ ក្រោយពីជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកុងតឺន័រ និងរថយន្តស្ទូចកំពុងចត

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយបានស្លាប់ក្រោយពេលបញ្ចូនទៅកាន់មន្ទីពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អ៊ុច ប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគិតលុយនៅម៉ាត ជិតរ៉ារទេះភ្លើង រស់នៅជិតវត្តតាំងកសាង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្តាល1AI.8404 តែម្នាក់ឯង។ ចំណែករថយន្តកុងតឺន័រ សណ្តោងរឺម៉ក ពាក់ស្លាកលេខខាងក្រោយភ្នំពេញ 4A.5958 ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E.6599 និងរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.1307ដែលចត ទន្ទឹមគ្នាលើទ្រូងផ្លូវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រ និងរថយន្តស្ទូចចតទន្ទឹមគ្នាលើទ្រូងផ្លូវកំពុងតែស្ទូចថ្មដាក់នៅលើចិញ្ចើមផ្លូវ ខណៈពេលនោះស្រាប់តែមាន យុវជនម្នាក់ជិះម៉ូតូ ហុងដាប៊ិតយ៉ាងលឿនតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចមកបុកចំគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន សួគ៌ា ក្រោយមកក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យឯកជន សួគ៌ា តែម្ដង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងភ្នំពេញ មកវាស់វែងយក រថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner