​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នឹង​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​។​

សំណើ​រ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​ថ្មី​ ​នៃ​ការ​តេ​ស្ត​សាកល្បង​បេក្ខជន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​មាន​ប្រសិទ្ធ​ភាព​ ​៩​៤​.​១​% ​ក្នុង​ការ​ការពារ​កុំ​ឆ្លង​ជំងឺ​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​១​០​០​% ​ក្នុង​ប្រឆាំង​នឹង​អា​កា​រៈ​ធ្ងន់ធ្ងរ​ ​។​

សូម​ជម្រាប​ថា​ ម៉ូឌែ​ណា​ ​ជា​ក្រុមហ៊ុន​ទី​២​ហើយ​ ​ដែល​ស្វែងរក​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​បាន​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ដូចគ្នា​កាលពី​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​កន្លងទៅ​ ​ហើយ​ការប្រកាស​នេះ​មានន័យ​ថា​ ​ប្រជាជន​អាមេរិក​ខ្លះ​អាច​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner