តើអ្នកណាជាអ្នកផ្តើមគំនិតនាំយកដំរីដ៏ឯកោបំផុតលើលោកពីប៉ាគីស្ថានមកកាន់កម្ពុជា ? វាមានផលលំបាកអ្វីខ្លះ ?

ទីបំផុតក្រោយការធ្វើដំណើរតាមយន្តហោះអស់រយៈពេល 10 ម៉ោង ដំរី ដែលត្រូវបានគេស្គាល់ឈ្មោះថា Kaavan ជាដំរីដែលឯកោបំផុតលើលោកនោះបានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីថ្ងៃចន្ទម្សិលមិញ និងត្រៀមជួបជុំមិត្តភ័ក្តថ្មីរបស់គេផងដែរនៅក្នុងដែនជម្រកសត្វព្រៃខេត្តបន្ទាយមានជ័យ
ហើយពិសេសបំផុតសម្រាប់គេនោះ គឺមិនជាប់ច្រវាក់ជាប់ជើងដូចគ្រានៅប៉ាគីស្ថានទៀតឡើយ។

តើអ្នកណាជាអ្នកខិតខំក្នុងការដោះលែង Kaavan ចេញពីសួនសត្វ Marghazar នៅក្នុងទីក្រុងអ៊ីស្លាមាបាដប្រទេសប៉ាគីស្ថាន?

Kaavan ត្រូវបានគេដាក់ឲ្យរស់នៅទីនេះតាំងតែពីឆ្នាំ198ក្នុងលក្ខខណ្ឌនៃការរស់នៅដែលមិនសមស្របទៅនឹង Guidelinរបស់អង្គការសត្វព្រៃអន្តរជាតិឡើយហើយមិត្តភ័ក្តរបស់វាមួយក្បាលបានបាត់បង់ជីវិតនៅក្នុងឆ្នាំ2012 បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 22 ឆ្នាំ ហើយវាក៏បានជាប់ឈ្មោះថាជាដំរីដ៏ឯកោបំផុតលើលោក
រហូតមក។

ជាច្រើនឆ្នាំកន្លងមកហើយក្រោមគំនិតផ្តួចផ្តើមរបស់នាង Cherដែលជាតារាចម្រៀងប៉បដ៏ល្បីរបស់អាមេរិកព្រមជាមួយនឹងក្រុមសកម្មជនសត្វព្រៃជាច្រើនទៀតនៅលើលោក
បានខិតខំធ្វើការចរចាក្នុងការនាំឲ្យមានការដោះលែងដំរីមួយក្បាលនេះចេញពី Marghazar ដោយក្នុងនោះមានទាំងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran
Khan ផងដែរ។

នាង Cher បានប្រើប្រាស់ឥទ្ធិពល និងភាពល្បីល្បាញរបស់នាងក្នុងនាមជាតារាចម្រៀង ដោយការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មានផង ដើម្បីធ្វើយុទ្ធនាការមួយនេះ ហើយចុងក្រោយ
ដោយមានការចូលរួមពីសំណាក់អង្គការ Four Paws ផង Kaavan ត្រូវបានជោគជ័យក្នុងការទទួលបានសេរីភាព និងផ្លាស់ប្តូរមកទឹកដីកម្ពុជា ដើម្បីទទួលបានជីវិតថ្មី។

តើការដឹកជញ្ជូនដំរីទំងន់ 5 តោនមួយក្បាលនេះជួបផលលំបាកយ៉ាងណាខ្លះ?

Kaavan ដែលមានទំងន់ដល់ទៅ 5 តោនបានធ្វើដំណើរតាមជើងយន្តហោះពិសេសរយៈពេលសរុប១០ម៉ោងមុនពេលដែលអាចមកដល់ទឹកដីកម្ពុជា។ យោងតាមការបញ្ជាក់របស់លោក Martin Bauer អ្នក
នាំពាក្យរបស់អង្គការ Four Paw ដែលជាអ្នកសម្របសម្រួលក្នុងការដឹកជញ្ជូនបាននិយាយថា៖ការដឹកជញ្ជូននាំយកដំរីវ័យជំទង់នៅលើយន្តហោះបែបនេះគឺជារឿងដែលកម្របំផុត។ កាលពីមុន
ធ្លាប់មានការងារនេះម្តងដែរ ប៉ុន្តែស្ថិតនៅក្នុងចំងាយជិតប៉ុណ្ណោះរវាងសួនសត្វនៅក្នុងប្រទេសអាមេរិក។លោកបន្តប្រាប់ទៅកាន់ NPR.org ទៀតដែរថា ៖យើងអាចចាត់ទុកថា វាមិនមែនជារឿងដែលធ្លាប់កើតឡើងពីមុនឡើយ ដូចនេះវាគឺជាប្រវត្តិសាស្ត្រគួរតែកត់ត្រាទុក។

ក្រៅតែពីការហោះហើរជាង 10 ម៉ោង Kaavan ដែលត្រូវបានគេរក្សាទុកនៅក្នុងទូពិសេសមួយដែលអាចឲ្យវាដេក និងស៊ីចំណីបានជាធម្មតា បន្ទាប់មកត្រូវបានដឹកជញ្ជូនបន្តទៅកាន់ដែនជម្រកសត្វ
ព្រៃដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាក្នុងរយៈពេលធ្វើដំណើរមួយម៉ោងកន្លះផ្សេងទៀត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner