វៀតណាម បង្កើនការទាក់ទាញដោយដាក់ Football, Futsal, និង Beach Soccer នៅ SEA Games 2021

ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងត្រូវធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នឹងកាន់តែទាក់ទាញខ្លាំង បន្ទាប់ម្ចាស់ផ្ទះដាក់បញ្ចូល កីឡាបាល់ទាត់ហ្វុតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ។


ប្រធានគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម លើកទី៣១ លោកង្វៀន ង៉ុកធៀន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម បានបញ្ជាក់ថា ស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់ ដូច្នេះយើងត្រូវធ្វើអោយអស្ចារ្យនិងទាក់ទាញបំផុត ពីព្រឹត្តការណ៍ដ៏ធំនេះ រួមបញ្ចូលធ្វើអោយគោលដៅប្រារព្ធពិធី គឺទីក្រុងហាណូយ អោយក្លាយជាគោលដៅទាក់ទាញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ។ ខណៈវិញ្ញាសាបាល់ទាត់ ជាប្រភេទកីឡាករដាក់ឲ្យប្រកួតអចិន្រ្តៃយ៍ នៅស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៥៩ ហ្វុតសាលបានបញ្ចូល ក្នុងស៊ីហ្គេម តែ៤ ដងប៉ុណ្ណោះគឺឆ្នាំ ២០០៧ (ថៃ) ២០១១ (ឥណ្ឌូណេស៊ី) ឆ្នាំ ២០១៣ (មីយ៉ាន់ម៉ា) និងឆ្នាំ ២០១៧ (ម៉ាឡេស៊ី) ។


គួរបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើឆ្នេរខ្សាច់ នឹងត្រូវបង្ហាញខ្លួនលើកដំបូង នៅស៊ីហ្គេមឆ្នាំ ២០២១នេះឯង ។ ទោះយ៉ាងណា AFF បានរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់ចំនួន៣លើក ចាប់តាំងពីឆ្នាំ ២០១៤ មក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner