នាយករដ្ឋមន្រ្តីអេត្យូពីអបអរសាទរចំពោះកងទ័ពរបស់ខ្លួន ដែលបានបណ្តេញចលនាភាគខាងជើង
អេត្យូពី៖ នាយករដ្ឋមន្រ្តីអេត្យូពីលោក អាប៊ី អាម៉េដ នៅថ្ងៃចន្ទនេះ បានសាទរចំពោះកងទ័ពរបស់លោក ដែលបានបណ្តេញចលនាភាគខាងជើង ប៉ុន្តែមេដឹកនាំកងកម្លាំង Tigrayan បាននិយាយថា ពួកគេនៅតែប្រឆាំង ចំពេលមានការភ័យខ្លាចចំពោះជម្លោះទ័ពព្រៃ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។
សង្គ្រាមជិតមួយខែ បានផ្តាច់ជីវិតមនុស្សរាប់រយនាក់ និងជនភៀសខ្លួនរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសស៊ូដង់ ។ បើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក ស្ទេហ្វេន ឌូហ្សារីក បានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បាននិយាយជាមួយនាយករដ្ឋមន្រ្តីអេត្យូពី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយអំពាវនាវអោយមានការគោរពសិទ្ធិមនុស្ស និងអាចអោយជំនួយមនុស្សធម៌ចេញ-ចូលបាន ។
លោក ឌូហ្សារីក បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា លោកអគ្គលេខាធិ ការអង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា ប្រទេសអេត្យូពីត្រូវការការផ្សះផ្សារជាតិពិតប្រាកដមួយ ដោយគ្មានការរើសអើង… ដែលសហគមន៍ទាំងអស់គួរតែមានការគោរព និងជាផ្នែកនៃប្រទេសអេត្យូពី ៕


