រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាមេរិក​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ប្រភេទ​ ​នឹង​ដាក់​អោយ​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក​នៅរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត

​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាមេរិក​លោក​ ​អា​ឡិច​ ​អា​ហ្សា ​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ចំនួន​០​២​ប្រភេទ​ដំបូង​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​អាច​នឹង​មាន​សម្រាប់​ប្រជាជន​អាមេរិក​មុន​ថ្ងៃ​បុណ្យណូអែល​ ​ក្រោយ​ ម៉ូឌែ​ណា​ ​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ឱសថ​ទីពីរ​ ​ដែល​នឹង​ទទួល​បាន​ការអនុញ្ញាត​ជា​បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទីប្រឹក្សា​ខាង​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ដើម្បី​ពិចារណា​លើ​ការអនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ា់ក់​សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​។​ ​លោក​ ​អា​ហ្សា ​និយាយ​ថា​ ​វ៉ាក់សាំង​នោះ​ ​អាច​ត្រូវ​បាន​អនុម័ត​ ​និង​ដឹកជញ្ជូន​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​ដោយមាន​ពេល​មួយ​ស​ប្តាហ៍​នៅ​ពីក្រោយ​វ៉ាក់សាំង​ ម៉ូឌែ​ណា​ ​។​ ​លោក​សង្ឃឹម​ថា​ ​វិទ្យា​សា​ស្រ្ត ​និង​ភស្តុតាង​នឹង​មាន​ភាព​ច្បាស់លាស់​គ្រប់គ្រាន់​ ​ដែល​អភិបាល​រដ្ឋ​របស់យើង​ ​នឹង​អនុវត្ត​តាម​អនុសាសន៍​ដែល​យើង​នឹង​ធ្វើ​ចំពោះ​ពួកគេ​ ​។​

​លោក​បន្ថែម​ទៀត​ថា​ ​រូបលោក​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​នឹង​ពិភាក្សា​ទៅកាន់​អភិបាល​រដ្ឋ​ទាំងអស់​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​ជជែក​អំពី​វ៉ាក់សាំង​ទាំងនេះ​ ​ថា​តើ​ក្រុម​មនុស្ស​ណាមួយ​ដែល​គួរ​ត្រូវ​បាន​ផ្តល់​អាទិភាព​ ​ដើម្បី​ទទួល​វ៉ាក់សាំង​ជាមុន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner