បង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយ របស់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតបារីជាង១០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ស្ពឺ៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ភ្នាក់ងារ ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយរបស់ជនជាតិចិន នៅស្រុកភ្នំស្រួច ដកហូតបារីជាង១,០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿង។

លោកបានឱ្យដឹងថា ដោយលើកឡើងអំពីករណីបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិន ក្នុងស្រុកភ្នំស្រួចនោះថា មកទល់ពេលនេះកម្លាំងជំនាញសហការជាមួយអយ្យការ គណៈកម្មាធិការកំពុងតែស្រាវជ្រាវ និងសាកសួរករណីនេះយ៉ាងល្អិតល្អន់ ហើយនឹងចេញលទ្ធផលក្នុងពេលឆាប់ៗខាងមុខ។

លោកអភិបាលរងបានបន្តថា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងនាមតំណាងអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជ័យ រិទ្ធី អនុប្រធានលេខាធិការដ្ឋានក្រោមការសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងផលិតបារីក្លែងក្លាយ មួយកន្លែងស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់។ សម្រាប់ព័ត៌មានលម្អិតអង្គភាពយើង និងផ្សព្វផ្សាយបន្តអំពីករណីផលិតបារីក្លែងក្លាយខាងលើនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner