ក្រុមបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាត់បំផ្ទុះរថយន្តកែឆ្នៃបាកុង០៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបាននាកន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចដីឡូតិ៍ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុន ធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម ពីលោក អភិបាលស្រុក ព្រមទាំងសមត្ថកិច្ចជំនាញ  និងកងកម្លាំងប្រដាប់អាវុធកគ្រប់ផ្នែក បានធ្វើពិធីកាត់បំផ្លាញ និងបំផ្ទុះចោល នៅរថយន្តកែច្នៃ បាកុងចំនួន៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។ ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកទៅរក្សាទុក នៅស្នាក់ការ។

រំលឹកថាក្រោយពីមានបទបញ្ជា ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការ និងម្ចាស់ការបង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់ កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុនក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿង ៕ ម៉ុន សំអ៊ាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner